លោក តុន ច័ន្ទរិទ្ធិ៖ ការប្រលងធ្លាក់ មិនមែនស្នាដៃយើងអន់ទេ គ្រាន់តែយើងស្វែងរកអ្វីដែលគេចង់បានមិនទាន់ឃើញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនពីរនាក់ លោក តុន ច័ន្ទរិទ្ធិ កើតនៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង។ លោកឪពុកឈ្មោះ ទុំ សុផល (ស្លាប់) និងម្ដាយ ឈ្មោះ ហង្ស សាមាន មានមុខរបរជាកសិករនិងអាជីវករ។

កាលពីបឋមសិក្សា កុមារ តុន ច័ន្ទរិទ្ធិ រៀននៅសាលាបឋ ម សិក្សាព្រៃស្វាយ ហើយលោកបានបន្តរៀនអនុវិទ្យាល័យនិង វិទ្យាល័យនៅសាលាវិទ្យាល័យមោងឫស្សី ក្នុងស្រុកកំណើត របស់លោក។ដោយសេចក្ដីស្រឡាញ់និងជាប់ចិត្តលើ អក្សរសាស្ត្រខ្មែរ ក្រោយប្រលងបាក់ឌុបចប់ លោកបានបន្ត ថ្នាក់ឧត្តមសិក្សាបរិញ្ញាអក្សរសាស្ត្រខ្មែរក្នុងរាជធានីភ្នំពេញ និងបានបញ្ចប់ដោយជោគជ័យ។

ជុំវិញវិស័យតែងនិពន្ធលោកបានឱ្យដឹងថា៖ «ខ្ញុំធ្លាប់ជា ម្ចាស់ ជ័យលាភីលេខ ២ល្ខោនវិទ្យុ រឿងខ្ញុំខុសអី ក្នុង ២០២០។ ជាម្ចាស់ជយលាភីលេខ ២ប្រកួតសំណេរ និងនិយាយ សាធារណៈប្រធានបទ ហាមឃាត់ និងដំឡើងពន្ធថ្នាំជក់ នៅឆ្នាំ២០២១។ ជាម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់ ពុទ្ធសាសនបណ្ឌិត្យឆ្នាំ២០២២ រឿងសង្គមនេះ។ ជាម្ចាស់ ជ័យលាភីលេខ១ ពានរង្វាន់ប្រកួតសំណេរ និងនិយាយ សាធារណៈ ក្រសួងអប់រំប្រធានបទ ហាមឃាត់គ្រឿងស្រវឹង។ ជាម្ចាស់ជយលាភីលេខ៤ ពានរង្វាន់ឥន្ទ្រទេវីឆ្នាំ២០២២ ប្រលោមលោកខ្លី រឿងបាសាក់»។

ជ័យលាភីដែលទទួលបាននេះមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ ជាការកើតចេញពីសេចក្ដីព្យាយាម និងប្រឹងប្រែងមិន ចុះចាញ់ចាញ់រាល់ភាពលំបាក ក៏ដូចជាបញ្ហាស្មុគស្មាញនានា។ លោកបានបញ្ជាក់ថែមថា៖ «ដើម្បីទទួលបានពានរង្វាន់ទី១ មិនបោះបង់ ពីព្រោះខ្ញុំដាក់ប្រកួតមិនមែនម្តងឡើយ គឺពីរបីដង ហើយទើបសម្រេច។ ទី២ សិក្សាពីកម្មវិធី តើគេចង់បានអ្វី ពិតប្រាកដ? និងទី៣ ព្យាយាមធ្វើឱ្យល្អបំផុតជាមួយសាច់ រឿងទាំងអត្ថន័យ អត្ថរូប អត្ថរស»។

លោកបានបញ្ជាក់បន្ថែមយ៉ាងនេះ៖ «បើចង់បានពានរង្វាន់ ត្រូវតែមិនបោះបង់ ព្យាយាមអភិវឌ្ឍសមត្ថភាព និងព្យយាម ធ្វើឱ្យល្អអស់ពីចិត្ត ពីព្រោះគ្រប់ស្នាដៃដែលគេដាក់សុទ្ធតែ មានអ្វីដែលពិសេស។ តែបើធ្លាក់ក៏កុំអន់ចិត្ត មិនមែន ស្នាដៃយើងអន់នោះទេ តែគ្រាន់តែស្វែងរកអ្វីដែល កម្មវិធី ចង់បានមិនទាន់ឃើញ ត្រូវស្វែងយល់និងរៀនពីកម្មវិធី មួយៗឱ្យច្បាស់»។

រឿង «បាសាក់» ដែលជាស្នាដៃលោក តុន ច័ន្ទរិទ្ធិ ដាក់ប្រកួត ប្រជែងក្នុងឆ្នាំ២០២២ ថ្មីៗនេះ ជារឿងដែលនិយាយពីដំណើរជីវិត របស់កូនខ្មែរក្រោមមួយរូបដែលមនសិការ រស់នៅដោយប្រកាន់ ភាពត្រឹមត្រូវ និងសច្ចធម៌។ គាត់បានប្រើវិជ្ជាជីវៈគាត់ជាអ្នក ព័ត៌មាន គាត់ផ្សព្វផ្សាយពីវប្បធម៌ជាតិ ដោយឆ្លុះបញ្ចាំងថា វប្បធម៌រស់ គឺត្រូវតែមានអភិរក្ស អភិវឌ្ឍន៍ និងផ្សាយបន្ត។

ទាក់ទិននឹងការប្រលងប្រជែងយកពានរង្វាន់អក្សរសិល្ប៍ក្នុងឆ្នាំ២០២៣ ខាងមុខនេះ លោកបានឱ្យដឹងដែរថា «ខ្ញុំអត់ទាន់ច្បាស់ទេ! តែនៅតែមានចិត្តចង់ចូលរួម តែក៏ចង់អភិវឌ្ឍស្នាដៃខ្លួនឯង ឱ្យកាន់តែល្អប្រសើរដែរមុននឹងដាក់»។

សូមបញ្ជាក់ថា ក្រៅពីស្នាដៃដែលដាក់ប្រលងប្រកួតប្រជែង លោក តុន ច័ន្ទរិទ្ធិ មានស្នាដៃបោះពុម្ពជាសៀវភៅសម្រាប់ អ្នកអាន ទូទៅផងដែរ។ ស្នាដៃជាសៀវភៅទាំងនោះរួមមាន៖ ទី១- «អ្នកពិត ជាពិសេស តោះទៅមុខទៀត» និយាយអំពីតម្លៃនៃជិវិត និងការដើរទៅរកក្តីស្រមៃ។ ទី២- «និទានម៉ែ» អត្ថន័យសំខាន់ បង្រៀនអំពីដំណើរជីវិតតាំងពីកើតរហូតដល់ស្លាប់ ក្នុងនោះមាន បង្ហាញទាក់ទងនឹងទំនាក់ទំនង ស្នេហា ការងារ ប្រទេសជាតិ ជាដើម៕
ដោយ៖ ហ៊ួន ស៊ីឡូន

ads banner