ឥណ្ឌូណេស៊ី បញ្ជូនសំរាមរាប់រយកុងតឺន័រទៅកាន់ប្រទេសដើមវិញ

ឥណ្ឌូណេស៊ី៖ មន្រ្តីគយឥណ្ឌូណេស៊ីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាននិយាយថា ទូកុងតឺន័រផ្ទុកសំរាមសរុបប្រហែល២៥០ទូ ដែលបាននាំចូលមកកាន់ឥណ្ឌូណេស៊ីដោយខុសច្បាប់ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសដើមរបស់ពួកវាវិញ នាអំឡុងប៉ុន្មានខែចុងក្រោយនេះ ខណៈអាជ្ញាធរកំពុងតែបន្តត្រួតពិនិត្យលើកុងតឺន័រ ដែលផ្ទុកកាកសំណល់ហាមឃាត់ជាង១,០០០ទូទៀត។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមសំរាមប្រមាណ២៥០កុងតឺន័រនោះ មាន៤៩ទូ ត្រូវបានបញ្ជូនចេញពីកោះបាតាំ ត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ បារាំង ហុងកុង និងអូស្រ្តាលី។ ដោយឡែកជាង២០០កុងតឺន័រទៀត ត្រូវបានបញ្ជូនចេញពីទីក្រុងសួរ៉ាបាយ៉ា ទៅកាន់សហរដ្ឋអាម៉េរិក អង់គ្លេស និងអាល្លឺម៉ង់។

ទន្ទឹមគ្នានោះដែរ ប្រទេសឥណ្ឌូណេស៊ី ក៏បាននឹងកំពុងរៀបចំបញ្ជូនសំរាមខ្ទង់១៥០កុងតឺន័រផ្សេងទៀតចេញទៅកាន់ប្រទេសជាប្រភពដើមវិញផងដែរ ក៏ដូចជាកំពុងត្រួតពិនិត្យមើលជាង១ពាន់ទូទៀត ដែលអាចមានផ្ទុកកាកសំណល់ហាមឃាត់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner