អាជ្ញាធរអាល្លឺម៉ង់បើកប្រតិបត្តិការឆ្មក់នៅទូទាំងប្រទេស ដែលបានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យសរុបចំនួន២៥នាក់ ដែលជាសមាជិក ឬអ្នកគាំទ្ររបស់ក្រុមស្តាំនិយមជ្រុលដែលមានផែនការប្រុងធ្វើរដ្ឋប្រហារដើម្បីរំលំរដ្ឋអំណាច
អត្ថបទដោយ៖
AMS OneMinute
កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរអាល្លឺម៉ង់បានបើកប្រតិបត្តិការឆ្មក់នៅទូទាំងប្រទេស ដែលបានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យសរុបចំនួន២៥នាក់ ដែលជាសមាជិក ឬអ្នកគាំទ្ររបស់ក្រុមស្តាំនិយមជ្រុល។
បើតាមក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់ ក្រុមស្តាំនិយមជ្រុលមានផែនការប្រុងធ្វើរដ្ឋប្រហារដើម្បីរំលំរដ្ឋអំណាច ហើយតែងតាំងព្រះអង្គម្ចាស់ម្នាក់ជាមេដឹកនាំនៃរដ្ឋអាល្លឺម៉ង់ថ្មីមួយ – BBC




