បវរកញ្ញាចក្រវាល (Miss Universe) កញ្ញា ស្វេលីយ៉ា ដា ស៊ីលវ៉ា អេនតូនីញ៉ូ (Swelia Da Silva Antonio) ដែលជាតំណាងប្រតិភូឆ្នេរ នៃប្រទេស អាំងហ្គោឡា
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
បវរកញ្ញាចក្រវាល (Miss Universe) កញ្ញា ស្វេលីយ៉ា ដា ស៊ីលវ៉ា អេនតូនីញ៉ូ (Swelia Da Silva Antonio) ដែលជាតំណាងប្រតិភូឆ្នេរ នៃប្រទេស អាំងហ្គោឡា មកពិទ្វីបអាហ្រ្វិក បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ។
កញ្ញាបានបន្ថែមថា ការស្ថាបនានៅខេត្តព្រះសីហនុនេះ គឺបានបង្ហាញភាពអស្ចារ្យនៃទីក្រុងព្រះសីហនុ ពិសេសវប្បធម៌ដែលបានផ្សារភ្ជាប់ជាមួយធម្មជាតិ ការស្ថាបនាផ្លូវដែលបានផ្សារភ្ជាប់ជាមួយធម្មជាតិ ដោយបានទុកឱ្យមានដើមឈើនៅកណ្តាលផ្លូវ ហើយដើមឈើប្រៀបដីដូចជាបេះដូង ដែលកម្ពុបានប្រសិទ្ធនាមថា ដើមឈើចាំស្នេហ៍។
កញ្ញាបានបន្ថែមថា យើងមកទីនេះ គឺមិនមែនដើម្បីរំខានធម្មជាតិនោះទេ គឺរក្សានិរន្តរភាពធម្មជាតិទាំងអស់គ្នា ។ ជាមួយគ្នានេះ កញ្ញាបានបង្ហាញការរៀបចំប្រព័ន្ធចម្រុះទឹកកខ្វក់ របស់មន្រ្តីរាជរដ្ឋាភិបាល ទៅលើការងារអភិរក្សជីវចម្រុះផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។