រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមសម្ពោធរបាយការណ៍និរន្តភាពប្រចាំឆ្នាំ២០២១ របស់ក្រុមហ៊ុន Smart Axiata

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមក្នុងពិធីសម្ពោធរបាយការណ៍និរន្តភាពប្រចាំឆ្នាំ២០២១ របស់ក្រុមហ៊ុន Smart Axiata ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ។

ពិធីនេះបានរៀបចំឡើងនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Rosewood Phnom Penh ។ នៅក្នុងពិធីសម្ពោធរបាយការណ៍និរន្តភាពប្រចាំឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata បានធ្វើការបោះពុម្ពផ្សាយរបាយការណ៍និរន្តភាពប្រចាំឆ្នាំ ដែលចែករំលែកអំពីសមិទ្ធិផលរបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមតាមរយៈគោលការណ៍និរន្តរភាពទាំង៤ គឺ៖ លើសពីប្រាក់ចំណេញរយៈពេលខ្លី ការអភិវឌ្ឍធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងការជួយពិភពលោក និងសង្គម ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner