កូនស្រីរបស់ស្រ្តីជនជាតិដើមភាគតិច ទាមទារឱ្យអាជ្ញាធរ កាណាដាចាត់វិធានការបន្តស្វែងរកសាកសពម្តាយ
កាណាដា៖កូនស្រីពីរនាក់របស់ស្រ្តីជនជាតិដើមភាគតិច ដែលត្រូវបានគេបាញ់សម្លាប់ក្នុងប៉ុន្មានខែថ្មីៗនេះ កំពុង អំពាវនាវឱ្យមន្ត្រីនៅក្នុងប្រទេសកាណាដាបន្តស្វែងរកបំណែកធាតុដែលនៅសល់របស់ម្តាយនាងនៅក្នុងកន្លែងចាក់សំរាមក្នុងស្រុកមួយ បន្ទាប់ពីប៉ូលីសបាននិយាយថាពួកគេមិនអាចបន្ត ទៀតបានទេ។
Morgan Harris អាយុ ៣៩ ឆ្នាំគឺជាស្ត្រីម្នាក់ក្នុងចំណោម ស្ត្រីបួននាក់ដែលត្រូវបានសម្លាប់ដោយឃាតករនៅក្នុងក្រុង Winnipeg នៃខេត្ត Manitoba របស់កាណាដា។ Harris បានបាត់ខ្លួនកាលពីខែឧសភា ហើយក្រុមគ្រួសារនាងបានតាម រកនាងក្នុងរយៈពេលប៉ុន្មានខែក្រោយមក ប៉ុន្តែមិនមានដំណឹង នោះទេ។
កូនស្រីរបស់ជនរងគ្រោះពីរនាក់ Cambria អាយុ២១ឆ្នាំ និង Kera អាយុ១៨ឆ្នាំ បានសម្រេចចិត្តធ្វើដំណើរពីWinnipeg ទៅកាន់ទីក្រុង Ottawa ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី Justin Trudeau ដើម្បីទាមទារឱ្យប៉ូលិសបន្តការស្វែង រកសាកសពម្តាយរបស់ពួកគេ។ Cambria បាននិយាយថា នាងបានយកសំណាកឈាមទៅប្រគល់អោយប៉ូលិសកាលពីខែកញ្ញាដើម្បីយកទៅប្រើក្នុងការកំណត់អត្តសញ្ញាណរបស់សពស្រ្តីជនរងគ្រោះ។
កាលពីថ្ងៃទី ១ ខែធ្នូ មេប៉ូលីសក្រុង Winnipeg លោក Danny Smyth បានចោទប្រកាន់បុរសម្នាក់ឈ្មោះ Jeremy Skibicki អាយុ ៣៥ឆ្នាំជាមួយនឹងករណីឃាតកម្មបី ករណី រួមទាំងការស្លាប់របស់ Harris។ ប៉ុន្តែមេធាវីរបស់ Skibicki លោក Leonard Tailleur បាននិយាយថា កូនក្តីរបស់គាត់ បានអះអាងថា មិនបានប្រព្រឹត្តអំពើឃាតកម្មទាំងនោះទេ។
Skibicki ត្រូវបានចាប់ខ្លួនពីមុនពីបទឃាតកម្មកម្រិតទី១ ក្នុងខែឧសភាបន្ទាប់ពីបំណែកខ្លួនប្រាណដែលនៅសល់របស់ Rebecca Contois អាយុ ២៤ឆ្នាំដែលជាសមាជិកនៃ O-Chi-Chak-Ko-Sipi (Crane River) First Nation ដែលជា សហគមន៍ ជាតិដំបូងនៅ Manitoba ត្រូវបានរកឃើញ នៅក្នុងធុងសំរាម។ ប៉ូលិសជឿថា ធាតុរបស់ស្រ្តីពីរនាក់ ទៀតរួមទាំង Harris អាចត្រូវបានគេកប់នៅឯទីលាន ចាក់សំរាម Prairie Green Landfill។
ប៉ុន្តែនៅឯសន្និសីទសារព័ត៌មានមួយធ្វើឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រធានផ្នែកកោសល្យវិច្ច័យរបស់កម្លាំង ប៉ូលីសបាន លើកឡើងថា ៖ «វាលែងមានលទ្ធភាពក្នុងការរុករកនៅ កន្លែង ចាក់សំរាមទៀតហើយ ដោយសារតែពេលវេលាបានកន្លង ផុតទៅ និងការកើនឡើងនៃចំនួនសំរាមដែលបាន បោះ ចោល»។
កូនស្រីច្បង Cambria បានប្រាប់ Al Jazeera ថា៖ «ពួកគេ កំពុងចាត់ទុកយើងជាសត្វ» ក្រោយពេលប៉ូលីសបានប្រកាស ថាឈប់ស្វែងរកសាកសពម្តាយនាង ។ Cambria ជឿជាក់ថា ប្រសិនបើក្រុមប៉ូលីសប្រញាប់ធ្វើសកម្មភាពភ្លាមៗនោះ ពួកគេ អាចប្រើប្រាស់ពេលវេលាដើម្បីស្វែងរកសាកសពនៅកន្លែងចាក់សំរាមបានហើយ។ នាងបានបន្ថែមទៀតថា៖ «វាមិនទាន់យឺត ពេល ទេសម្រាប់ពួកគេក្នុងការបន្តការស្វែងរក» ។
Harris ត្រូវបានគេស្គាល់ថាជាម្តាយរបស់កូនប្រាំនាក់ ដែល កូនពៅមានអាយុត្រឹមតែបួនឆ្នាំប៉ុណ្ណោះ។ប៉ុន្តែកូនទាំងអស់ របស់ នាងត្រូវបានគេដកចេញពីការថែទាំរបស់នាង បន្ទាប់ពី គេរកឃើញថានាងបានជាប់ពាក់ព័ន្ធជាមួយការប្រើប្រាស់គ្រឿងញៀន។
នាងត្រូវបានគេប្រទះឃើញរស់នៅតាមចិញ្ចើមផ្លូវក្នុងទីក្រុង Winnipeg ។ កាលពីថ្ងៃព្រហស្បតិ៍នេះ លោក Scott Gillingham បានប្រកាសថាបានផ្អាកប្រតិបត្តិរបស់ខ្លួន នៅកន្លែងចាក់សំរាម និងកំពុងពិចារណាជំហានបន្ទាប់ក្នុង ការដោះស្រាយរឿងក្តីនេះ។
ព្រឹទ្ធាចារ្យជនជាតិដើមភាគតិចបានប្រារព្វពិធីបុណ្យមួយឈ្មោះ Mashkode Bizhiki សម្រាប់ជនរងគ្រោះទាំងបួននាក់ ដើម្បីគោរពដល់វិញ្ញាណខណ្ឌរបស់ពួកគេ។
ប្រជាជនកាណាដាបាន អំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នែកច្បាប់ និងសង្គមដើម្បីដោះស្រាយវិបត្តិដែលប្រឈមមុខនឹងស្ត្រី និងកុមារីជនជាតិដើមភាគតិច។
នៅក្នុងការធ្វើសន្នីសិទសារព័ត៌មានកាលពីថ្ងៃអង្គារនេះ រដ្ឋមន្ត្រីប្រចាំក្រសួងទំនាក់ទំនងជនជាតិភាគតិចលោក Marc Miller បាននិយាយថា រដ្ឋាភិបាលខេត្តនិងក្រុងនៅតែ បន្ត បរាជ័យទៅលើសំណូមច្បាប់ការពារស្រ្តី និងក្មេងស្រីជន ជាតិភាគ ដើម៕
ដោយ៖ឡេង អារីតា