ការសិក្សាថ្មីបង្ហាញថា ការកើនឡើងកម្ដៅបង្កការ រំខាន ដល់ទារកក្នុងផ្ទៃ
អន្តរជាតិ៖ការកើនឡើងកម្ដៅផែនដីដោយសារតែការ ប្រែប្រួល អាកាសធាតុ បង្កឱ្យមានការរំខានដល់ទារកក្នុងផ្ទៃលើ កសិករ មានផ្ទៃពោះ ដែលស្ថិតនៅក្នុងចំណោមក្រុមមនុស្សដែលរង ផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតពីការកើនឡើងកម្ដៅពិភពលោក។ នេះបានតាមការចុះផ្សាយរបស់កាសែត ឌឹ ហ្កាដឌៀន ដែល ស្រង់លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយ ដែលធ្វើឡើង នៅប្រទេសហ្គាំប៊ីក្នុងទ្វីបអាហ្រ្វិក។
ការសិក្សានោះបង្ហាញថា ទារកក្នុងផ្ទៃរបស់ស្ត្រីដែល ធ្វើការ នៅខាងក្រៅផ្ទះ បានបង្ហាញពីការកើនឡើងនៃអត្រាបេះដូង និងការកាត់បន្ថយលំហូរឈាមទៅកាន់សុក ដោយសារតែការ កើនឡើងកម្ដៅ។ ស្ត្រីដែលធ្វើការក្នុងវិស័យកសិកម្ម និងធ្វើការ ច្រើនពេលពរពោះ បានប្រាប់អ្នកវិទ្យាសាស្ត្រថា សីតុណ្ហភាព បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍កន្លងទៅនេះ។
ទន្ទឹមនឹងនេះមានភ័ស្តុតាងដ៏ច្បាស់រួចទៅហើយដែលថា កម្ដៅ ខ្លាំងនាំទៅឱ្យមានកំណើននៃការកើតកូនមិនទាន់គ្រប់ខែ ឬ កូនកើតមកមិនគ្រប់ទម្ងន់ជាដើម ប៉ុន្តែទិន្នន័យនេះបានមកពី ប្រទេសដែលមានសីតុណ្ហភាពខ្ពស់រួចស្រាប់ហើយ។
បច្ចុប្បន្ននេះ មនុស្សរាប់រយលាននាក់ រួមទាំងម្តាយៗ នៅជុំវិញ ពិភពលោក ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការកើនឡើង កំដៅខ្លាំង បើទោះបីជាសីតុណ្ហភាពសកលនាពេលនេះស្ថិត នៅក្រោម ១,៥ អង្សាសេបើប្រៀបធៀបមុនសម័យបដិវត្តន៍ ឧស្សាហកម្មក៏ដោយ។
ការសិក្សាចុងក្រោយ ដែលធ្វើឡើងលើប្រទេសត្រូពិកមួយនេះ គឺជាជំហានដំបូងលើការស្វែងយល់ពីមូលហេតុដែលទារករងទុក្ខ នៅពេលដែលស្ដ្រីមានពោះ ប្រឈមនឹងកំដៅ។ ហេតុផលដែលអាចមាន រួមមានការបែកញើសដែលនាំឱ្យខ្សោះ ជាតិទឹក និងការបង្វែរឈាម និងអុកស៊ីហ្សែនពីសុកទៅស្បែក ម្តាយ ដើម្បីធ្វើឱ្យរាងកាយចុះត្រជាក់។
លោកស្រីវេជ្ជបណ្ឌិត Ana Bonell នៅអង្គភាពក្រុមប្រឹក្សា ស្រាវជ្រាវវេជ្ជសាស្រ្តនៅប្រទេសហ្គាំប៊ី និងនៅ London School of Hygiene & Tropical Medicine ដែលដឹកនាំ ការស្រាវជ្រាវថ្មីនេះ បានថ្លែងថា៖ «ការសិក្សារបស់យើងបាន រកឃើញថា កសិករចិញ្ចឹមជីវិតដែលពរពោះជា ទូទៅប្រឈម នឹងកម្រិតកំដៅខ្លាំង លើសពីដែនកំណត់ដែលបានណែនាំ ហើយវាអាចមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើសុខភាពរបស់ពួកគេ និងសុខភាពរបស់ទារក»។
ទន្ទឹមនឹងការរកឃើញនេះ អ្នកវិទ្យាសាស្ត្របានផ្ដល់អនុសាសន៍ មួយចំនួនលើវិធានការការពារម្តាយ និងទារកក្នុងផ្ទៃ ដែល រួមមាន ទាំងការដាំដើមឈើ ឬដំណាំ ដែលអាច ផ្តល់ម្លប់ដល់ស្ត្រី បន្ថែមពីលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជា រូបភាពធំក្នុងការទប់ស្កាត់ការកើនឡើងនៃកម្ដៅរបស់ផែនដី។
កាលពីខែមករា ការសិក្សាបន្តបន្ទាប់គ្នាបានរកឃើញថា វិបត្តិ អាកាសធាតុកំពុងធ្វើឱ្យខូចសុខភាពទារកក្នុងផ្ទៃ និងទារក ដែល កើតមកហើយ នៅទូទាំងពិភពលោក។
អ្នកវិទ្យាសាស្ត្របានរកឃើញថា ការកើនឡើងកម្តៅបានផ្សា រភ្ជាប់ទៅនឹងការឡើងទម្ងន់លឿនរបស់ទារក ដែលបង្កើន ហានិភ័យនៃការឡើងធាត់នៅថ្ងៃអនាគតរបស់ពួកគេ។ បន្ថែមពីនេះ សីតុណ្ហភាពខ្ពស់ក៏ត្រូវផ្សារភ្ជាប់ទៅនឹងការ កើតមិនគ្រប់ខែ ដែលអាចប៉ះពាល់ដល់សុខភាពពេញមួយជីវិត និងបង្កើនការចូលមន្ទីរពេទ្យរបស់កុមារតូចៗផងដែរ៕
ដោយ៖ហួន ឌីណា