ក្រសួងវប្បធម៌បានត្រឹមតែសោកស្តាយចំពោះការវាយកម្ទេចអគារបុរាណចំនួនបីក្នុងវត្តឧណ្ណាលោម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា ចេញលិខិតទូលថ្វាយសម្ដេចព្រះអគ្គមហាសង្ឃ ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាឱ្យបញ្ឈប់កា រុះរើ វាយកម្ទេចអគារបុរាណចំនួន បីក្នុង វត្តឧណ្ណាលោម។នេះបើយោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

ក្នុងលិខិតរបស់ក្រសួងវប្បធម៌នេះបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះក្រសួងបានទទួលដំណឹង ពីមន្ត្រីជំនាញនិងមហាជនរាយការណ៍មកស្តីពីករណីនៃការវាយកម្ទេចកុដិបុរាណចំនួនបីដែលកសាងឆ្នាំ១៩៣០។ក្រោយដឹងដំណឹងនេះ ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។

លិខិតនេះបន្តថា សកម្មភាពនេះកំពុងរង ការរិះគន់យ៉ាង ផុស ផុលពីមហាជនតាមរយៈបណ្ដាញសង្គម។ ក្នុងនាមក្រសួងជា សេនា ធិការរបស់រាជរដ្ឋាភិបាល ដែលមានតួនាទីនិងភារកិច្ចក្នុង ការគ្រប់គ្រងថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិក្រសួងសូមបញ្ជាក់ទូលថ្វាយថា សកម្មភាពនៃការរុះរើនិងវាយកម្ទេច កុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន ដូចបានភ្ជាប់មក ជាមួយដែលចង្អុលបង្ហាញថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានា ត្រូវស្នើសុំការអនុញ្ញាតពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាក្រសួងជំនាញ។

ក្នុងលិខិតដដែលក៏បានទូលថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃ រាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជ មេត្តាបញ្ឈប់ការ រុះរើ វាយកម្ទេចអគារបុរាណនេះផងដែរ។

ព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តឧណ្ណាលោមនេះ បាន មានសង្ឃដីការថា ជាព្រះលេខាវត្តថា វត្តបានទទួលលិខិត ពីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ រួចហើយដែរ ប៉ុន្តែ គិតមកដល់បច្ចុប្បន្ននេះ ការវាយកម្ទេចកុដិទាំងបីនេះ បានពាក់កណ្តាល ។

នៅពេលសួរថា តើខាងវត្តនឹងបញ្ឈប់ ឬបន្តវាយកម្ទេច? ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ព្រះអង្គមិនច្បាស់ថា ឈប់ ឬបន្តវាយកម្ទេចនោះ ប៉ុន្តែអ្វីដែលសំខាន់ គឺកុដិទាំង នោះវាយខ្ទេចខ្ទីរច្រើនហើយ។ បើចង់ដឹងច្បាស់មានតែទាក់ ទងទៅព្រះអង្គគ្រូសូត្រជាអ្នកទទួលរ៉ាប់រង៕ ដោយ៖យុទ្ធ វីរៈ

ads banner