ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះភាគទី១០

អត្ថបទដោយ៖
Apsara Net

នៅសល់តែ១៧ថ្ងៃទៀតទេ កម្ពុជានឹងរៀបចំខួបទិវា២៤ឆ្នាំនៃនយោបាយ ឈ្នះ ឈ្នះ ដែលជាទិវានៃពន្លឺសន្តិភាព និងអស់សង្គ្រាមស៊ីវិលជាលើកដំបូងរបស់កម្ពុជាក្នុងប្រវត្តិសាស្ត្រ។

ក្នុងភាគទី១០ យើងបានឃើញការកាត់ទោសប៉ុលពតនៅអន្លង់វែង…និងក្រោយមកប៉ុលពតបានស្លាប់ ដោយជម្ងឺប្រចាំកាយនៅថ្ងៃទី១៥ មេសា ១៩៩៨។

ក្នុងវគ្គទី១០ដដែលទូរទស្សនិកជនបានជ្រាប ជុំវិញការលួចបញ្ជូនកម្លាំងក្រុមខ្មែរក្រហមប្រដាប់អាវុធ ចូលមកជាយក្រុង និងក្នុងរាជធានីភ្នំពេញ។ ការបញ្ជូនកម្លាំងខ្មែរក្រហមចូលមកក្នុងរាជធានីភ្នំពេញនោះហើយ បាននាំឱ្យមានការ ផ្ទុះព្រឹត្តិការណ៍៥និង៦ កក្កដា ឆ្នាំ១៩៩៧ ដែលមានការបាញ់ប្រហារបង្ហូរឈាមគ្នាកណ្តាលក្រុងភ្នំពេញ។

ទូរទស្សនិកជនសូមតាមដានភាគបន្តនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា រៀបរៀងប្រមូលឯកសារចងក្រងឡើងដោយលោក ម៉ារ យ៉ារិទ្ធិ

ads banner