សង្គ្រាមអ៊ុយក្រែនកាន់តែវិវត្តន៍ទៅរកផ្លូវហាយនភាព…និងរុស្ស៊ីបានប្រកាសការផលិតអាវុធជំនាន់ថ្មីបន្ថែមទៀត
អត្ថបទដោយ៖
Apsara Net
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២៩១ហើយគិតត្រឹមថ្ងៃច័ន្ទទី១២ ធ្នូ ឆ្នាំ២០២២។ សេចក្តីរាយការណ៍បានបង្ហាញថារុស្ស៊ីដែលគេជឿថាកំពុងខ្វះអាវុធសំខាន់ៗ ដើម្បីវាយប្រហារដាក់លើអ៊ុយក្រែន ដែលមានអាវុធមិនខ្វះដោយសារតែការជួយពីសហរដ្ឋអាមេរិក និងអង្គការណាតូនោះ បានអះអាងការផលិតអាវុធថ្មីដោយមានកិច្ចសហការពីប្រទេសអ៊ីរ៉ង់ ថែមទៀត។ សហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិចបានបង្ហាញការព្រួយបារម្ភភាព បន្តឆេះសន្ធោរសន្ធៅ នៃសង្គ្រាមក្នុងអ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងធ្វើកិច្ចសហការបង្កើតអាវុធសំខាន់ៗ ដើម្បីការទប់ទល់ក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍