ឯកឧត្តម ឡាវ វ៉ាន់ ត្រូវបានប្រកាសជាប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានគណៈចលនាមហាជន

ភ្នំពេញ៖ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅវិមាន៧មករា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល។

ឯកឧត្តម ឡាវ វ៉ាន់ បានគោរពកោតសរសើរ បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ដែលកើតឡើងដើម្បីប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន និងបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយអភិវឌ្ឍប្រទេសអោយមានការរីកចម្រើនដូចសព្វថ្ងៃ ដើម្បីតបស្នងសងគុណគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បាន ប្តេជ្ញាគោរពតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាពង្រឹងទស្សនៈពង្រឹងគោលជំហរគណបក្ស រក្សាការសម្ងាត់របស់បក្ស និងគៀងគរបងប្អូនដើម្បីបោះឆ្នោតជូនគណបក្ស និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី និងបានប្តេជ្ញាការពារភាពត្រឹមត្រូវរបស់គណបក្ស ហ៊ានតតាំងជាមួយក្រុមប្រឆាំង ដែលមាននិន្នាការជ្រុលនិយមចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងអនុវត្តតាមអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម សោម សឿន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល  និងជាអនុប្រធានគណៈកម្មាធិការគណបក្សស្ថាប័នជំវិញគណកម្មាធិការកណ្តាល  បានលើកឡើងថា  គ្រប់សមាជិកគណបក្ស យើងមានសិទ្ទបញ្ចេញយោបល់ តវ៉ា រាល់កច្ចិប្រជុំជីវភាពគណបក្ស ហើយត្រូវមានការរៀបចំកិច្ចប្រជុំជីវភាពគណៈបក្សអោយបានទៀងទាត់។ ឯកឧត្តមមានប្រសាសន៍ទៀតថាគណបក្សប្រជាជនកម្ពុជាបានសម្រេចជោគជ័យដ៍ធំធេងនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាពេពលកន្លងមក ដែលនេះជាមូលដ្ខានដែលយើងឈានឆ្ពោះទៅដណ្តើបានជោគជ័យនៃការបោះឆ្នោតតំណាងរាស្រ្តនៅឆ្នាំ២០២៣ នាពេលខាងមុខទៀត។

ការលើកឡើងដូច្នេះក្នុងឱកាសឯកឧត្តម តំណាង ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃ នៃគណៈកម្មាធិកាកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សស្ថានប័នជំវិញគណៈកម្មាធិការណ្តាល អញ្ជើញប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើត និងតែងតាំងគណៈកម្មាធិការ គណៈបក្សមូលដ្ឋានគណៈចលនាមហាជន និងសាខាគណបក្សចំណុះ និងប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន២១រូប នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

ឯកឧត្តម សោម សឿន មានប្រសាសន៍ទៀតថា  សម្រាប់សមាជិកបក្សដែលទើបនិងប្រកាសបញ្ចូលថ្មីនាពេលនេះ ត្រូវស្វែងយល់ ស្រាវជ្រាវបន្ថែមទៀត នូវប្រវត្តស្នាដៃកណបក្ស ដែលសម្រេចបានជាច្រើន លើគ្រប់វិស័យ ក៍ដូចជាទិសដៅត្រូវអនុវត្តបន្ត ។ ត្រូវរកវិធីសាស្រ្ត ទប់ស្កាត់វាយបកអោយបានទាន់ពេលវេលា ចំពោះកាឃោសនារបស់គណបក្រប្រឆាំង ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner