សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យបន្តការប្រកាន់ ខ្ជាប់ នូវការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម នៃ ព្រះពុទ្ធសាសនា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជា រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ថ្នាក់ដឹកនាំព្រះពុទ្ធ សាសនា ទាំងអស់បន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរព គ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា។

សម្ដេចបានថ្លែងដូចនេះនៅថ្ងៃ ទី១២ ខែធ្នូនេះ ក្នុងពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣០ ប្រចាំឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ៖ «សូមថ្នាក់ ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ បន្តការប្រកាន់ខ្ជាប់នូវការ យោគយល់ គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការ ឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ហើយក៏សូម ឱ្យពុទ្ធសាសនិកទាំងអស់រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធោវាទឱ្យបានខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីទ្រទ្រង់ថែរក្សា ព្រះពុទ្ធ សាសនាឱ្យបានរីកចម្រើនសក្តិសមជាសាសនារបស់រដ្ឋឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ»។

សម្ដេចក៏បានឱ្យដឹងដែរថាអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏មានសារសំខាន់មួយដើម្បីផ្ដល់នូវ កាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះ ស្រាយ លើបញ្ហាបច្ចុប្បន្ន ដែលជាកត្តាចាំបាច់សម្រាប់អនុវត្ត នា ឆ្នាំបន្តបន្ទាប់ ជាពិសេសបានផ្តល់ជាឱកាសសម្រាប់ជ ជែកពិភាក្សា ស្វែងរកនូវចំណុចខ្លាំងនិងចំណុចខ្សោយ ដើម្បីចៀសវាងនូវ ចំណុច អសកម្មមួយចំនួន និងបង្កើននូវវឌ្ឍនភាពក្នុង មជ្ឈមណ្ឌល ព្រះពុទ្ធសាសនា។

កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ដែលក្នុង នោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើក ស្ទួយ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការ គោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និង សុខដុមរមនានៃសង្គមជាតិ។ នេះបើតាមសម្ដេចក្រឡាហោម ស ខេង ដោយសម្ដេចក្រឡាហោមកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ ព្រមទាំងភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការទ្រទ្រង់ វិស័យ ព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍ របស់ សង្គមជាតិនាពេលបច្ចុប្បន្ន។

នាឱកាសនោះដែរ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក៏បានលើកឡើងឱ្យដឹងដែរថា ពិធីអនុសំវច្ចរ មហាសន្និបាតនេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១២ ដល់១៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបូកសរុបសកម្មភាព និង ពិនិត្យ លើលទ្ធផលនៃការអនុវត្តប្រកាសរបស់អនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃកន្លងមក។

ឯកឧត្តមបន្តថា ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្ដូរយោបល់ លើ ការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅ សម្រាប់ អនុវត្តឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង ការអនុវត្តរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ និង ពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយមេត្តាធម៌ ព្រះវិន័យ និងដើម្បីអភិវឌ្ឍន៍ធនធានបុព្វជិត សំដៅធ្វើយ៉ាង ណាឱ្យវិស័យព្រះពុទ្ធសានាមានការរីកចម្រើន៕ ដោយ៖ នាង សុគន្ធា

ads banner