ឆ្មក់បង្ក្រាបទីតាំងបេីកល្បែងសុីសង​ ខុសច្បាប់(ភ្នាល់មាន់ជល់)នៅខណ្ឌច្បារអំពៅ ឃាត់បានមនុស្ស ១៣នាក់ និងត្រៀមបញ្ចូនទៅតុលាការ

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងសុីសងខុសច្បាប់ចំនួន ១៣នាក់ ត្រូវបានកម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ធ្វេីការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ម្សិលមិញ រួចបង្ហាញមុខជាសាធារណៈ និងកសាងសំណុំរឿងត្រៀមខ្លួនបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី ។

គួររំលឹក ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថ្មីៗ នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) និងបានឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន សត្វមាន់ ចំនួន ០១ក្បាល (ងាប់), ស្កុតរុំជើងមាន់មួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ ប៊ុនធី និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner