ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំងមន្ដ្រីគណបក្សខុទ្ទកាល័យសម្ដេចតេជោ

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំងមន្រ្តីគណបក្សខុទ្ទកាល័យបន្ថែម និងដើម្បីពង្រឹងការងារចុះជួយមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ការចាត់តាំងមន្រ្តីសមាជិកគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការចុះជួយដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាជាពិសេស នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តមបានណែនាំដល់ក្រុមការងារគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ដាប់សំណូមពរបញ្ហាប្រឈមនានាដូចជា សេវាសាធារណៈ សេវាសំណូមពរ សេវាតម្រូវការរបស់ប្រជាពលរដ្ឋដោះស្រាយឲ្យបានទាន់ពេលវេលាដើម្បីបង្កើនជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner