ចិនច្រានចោលការ ចោទ ប្រកាន់ ពី « អន្ទាក់បំណុល » មុនកិច្ចប្រជុំ កំពូលអាមេរិក – អាហ្វ្រិក

ចិន: ឯកអគ្គ រដ្ឋ ទូតចិន ប្រចាំសហរដ្ឋ អាមេរិកលោក Qin Gang កាលពី ថ្ងៃចន្ទ ទី ១២ ខែធ្នូ បានច្រានចោលការចោទប្រកាន់ ថាទីក្រុងប៉េកាំង បានបញ្ឆោតបណ្តាប្រទេស អាហ្រ្វិកឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់ បំណុលរបស់ខ្លួនដោយលើក ឡើងពីរបាយកា រណ៍មួយ ថា ប្រទេសនៅអាហ្វ្រិក ជំពាក់បំណុល លោកខាង លិចច្រើនជាង ពួកគេជំពាក់ចិន។

ការ ថ្លែង ការ ពារ ខ្លួន នេះ ធ្វើ ឡើង ខណៈ ដែល ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន គ្រោង នឹង ធ្វើ ជា ម្ចាស់ ផ្ទះ កិច្ច ប្រជុំ កំពូល អាមេរិក -អាហ្វ្រិកនៅ សប្ដាហ៍ នេះ ដែល លោក នឹង ទទួល មេដឹកនាំ អាហ្វ្រិក រាប់ សិប នាក់ នៅ ទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ដើម្បី ពិភាក្សា អំពី បញ្ហា ប្រឈម នានា រាប់ តាំង ពី សន្តិសុខ ស្បៀង រហូត ដល់ ការ ប្រែ ប្រួល អាកាសធាតុ។

លោក Qin បាន ប្រាប់ អ្នក យក ព័ត៌មាន ក្នុង អំឡុងវេទិកា មួយ នៅ ទីក្រុង វ៉ាស៊ីនតោន ថា ៖ « ជំនួយ ការ វិនិយោគ និង ហិរញ្ញប្បទាន របស់ ចិន ទៅ កាន់ ទ្វីប អាហ្រ្វិក មិន មែន ជា អន្ទាក់ នោះ ទេ »។ លោក បន្ថែម ថា បណ្តា ប្រទេស នៅ ទ្វីប អាហ្រ្វិក គួរ តែ ជា កន្លែង សម្រាប់ កិច្ច សហប្រតិបត្តិការ អន្តរជាតិ រួម ទាំង រវាង ចិន និង សហរដ្ឋ អាមេរិក ដើម្បី ជា ប្រយោជន៍ ដល់ ប្រជាជន អាហ្វ្រិក មិន មែន ជា « ល្បែង ភូមិ សាស្ត្រ នយោបាយ » នោះ ទេ ។
បន្ថែម ពី នេះ លោក Qin បាន លើក ឡើង ពី ការ សិក្សា ស្រាវជ្រាវ មួយ ចេញ ផ្សាយ កាល ពី ខែ កក្កដា របស់ អង្គការ សប្បុរស ធម៌ អង់គ្លេស Debt Justice ដែល និយាយ ថា ប្រទេស អាហ្វ្រិក ជំពាក់ បំណុល ស្ថាប័ន លោក ខាង លិច ច្រើន ជាង ជំពាក់ ចិន រហូត ដល់ ទៅបីដង ។

លោក បាន អះ អាង ថា ៖ « ប្រទេស ចិន មិន មែន ជា ម្ចាស់ បំណុល ដ៏ ធំ បំផុត នៃ បំណុល អាហ្វ្រិក នោះ ទេ ហើយ បំណុល ជំពាក់ ចិន មាន តែ តិចតួច ប៉ុណ្ណោះ»។

សូម រំឭក ថា ចិន ផ្ដល់ ប្រាក់ កម្ចី ក៏ ដូច ជា ការ វិនិយោគ រាប់ ពាន់ លាន ដុល្លារ ទៅ ដល់ បណ្ដា ប្រទេស នៅ អាហ្រ្វិក តាម រយៈ គ ម្រោ ង សាង សង់ ហេដ្ឋារចនា សម្ព័ន្ធ ធំ ៗដូច ជា ផ្លូវហាយវ៉េ អាកាសយានដ្ឋាន និង កីឡដ្ឋាន ជាដើម ។ រូប ភាព បែប នេះ បង្ក ជា ការ ចោ ទ ប្រកាន់ ពី ចំណោម ប្រទេស លោក ខាង លិច ថា វា ជា អន្ទាក់ បំណុល របស់ ចិន ។ ក្រុម អ្នក វិភាគ និយាយ ថា ចិន នៅ តែ ជា ប្រទេស ផ្តល់ ប្រាក់ កម្ចី ទ្វេ ភាគី ដ៏ ធំ បំផុត ដល់ ទ្វីប អាហ្រ្វិក ក្នុង ទសវត្សរ៍ ចុង ក្រោយ ទោះ បី ជា ការ សន្យា ប្រាក់ កម្ចី ថ្មី បាន ធ្លាក់ ចុះ ក្នុង ប៉ុន្មាន ឆ្នាំ ថ្មី ៗ នេះ ក៏ ដោយ ។

មន្ត្រី អាមេរិក ដែល កន្លង មក បាន ប្រឈម មុខ នឹង ការ រិះ គន់ ចំពោះ ការ មិន អើ ពើ ចំពោះ ទ្វីប អាហ្រ្វិក បាន ចាត់ ទុក ការ ផ្តល់ ប្រាក់ កម្ចី របស់ ចិន ថា ជា « ការ កេង ប្រវ័ញ្ញ » និង នាំ ទៅ រង « អន្ទាក់ បំណុល » ធ្ងន់ ធ្ងរ ។ បច្ចុប្បន្ន នេះ សហរដ្ឋ អាមេរិក កំពុង ផ្តោត លើ ការ សម្រប សម្រួល ការ វិនិយោគ លើ វិស័យ ឯកជន ។

កាល ពី ឆ្នាំ មុន រដ្ឋ មន្ត្រី ការ បរទេស អាមេរិក លោក អង់ថូនី ប្ល៊ីងកែន បាន លើក ឡើង ថា ទីក្រុង វ៉ាស៊ីនតោន នឹង ត្រូវ ធ្វើ អ្វី ៗ ផ្សេង ដើម្បី ជួយ ដល់ ទ្វីប អាហ្រ្វិក ជាមួយ នឹង តម្រូវការ ហេដ្ឋា រចនា សម្ព័ន្ធ របស់ ទ្វីប នេះ។ លោក បន្ត ថា វា ដល់ ពេល ដែល ត្រូវ បញ្ឈប់ ការ ចាត់ ទុក ទ្វីប អាហ្វ្រិក ជា ប្រធាន បទ នៃ ភូមិ សាស្ត្រ នយោបាយ ជា ជាង ថា ទ្វីប នេះ ជា តួអង្គ សំខាន់ ខ្លួន ឯង ។

គេ មើល ឃើញ ថា គោល នយោបាយ ការ បរទេស របស់ លោក បៃដិន បាន សង្កត់ ធ្ងន់ លើ ការ លើក កម្ពស់ បណ្តា ប្រទេស លោក ខាង លិច ថា ជា អ្នក ទប់ ទល់ នឹង ចិន ដែល ជា គូ ប្រជែង ភូមិ សាស្ត្រ នយោបាយ កំពូល របស់ សហរដ្ឋ អាមេរិក ប៉ុន្តែ មន្ត្រី អាមេរិក បាន ស្នើ ថា ពួក គេ មិន ស្នើ សុំ ឱ្យ ដៃគូ អាហ្វ្រិក ជ្រើស រើស រវាង ទីក្រុង វ៉ាស៊ីនតោន និង ទីក្រុង ប៉េកាំង នោះ ទេ ។

កាល ពី ថ្ងៃ ចន្ទ អ្នក នាំ ពាក្យ ក្រសួង ការ បរទេស លោក ណេដ ផ្រាយស៍ បាន ឱ្យ ដឹង ថា គណៈ ប្រតិភូ ចំនួន ៥០ នឹង ចូល រួម ក្នុង កិច្ច ប្រជុំ កំពូល នៅ ទីក្រុង វ៉ាស៊ីនតោនចាប់ ពី ថ្ងៃ ទី ១៣-១៥ ខែ ធ្នូ នេះ ក្នុង នោះ មាន ប្រទេស អាហ្វ្រិក ចំនួន ៤៩ និង សហភាព អាហ្វ្រិក ៕
ដោយ:ហួន ឌីណា
ប្រភព៖ China rejects Africa ‘debt trap’ claim ahead of U.S.-Africa

ads banner