សាលាឧទ្ធរណ៍សម្រេចបង្កើនប្រាក់ពិន័យ និងប្រាក់សំណង ក្នុងរឿងបណ្តឹងបរិហាកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ (Video Inside)

សាលាឧទ្ធរណ៍បានសម្រេចបង្កើនបន្ថែមលើប្រាក់ពិន័យ និងប្រាក់សំណងជម្ងឺចិត្តពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ។

លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀនត្រូវបានគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈពាក់ព័ន្ធ នឹងសម្តីចោទប្រកាន់តាមការផ្សាយព័ត៌មានដែលនិយាយថា ការបោះឆ្នោត ឃុំនិងសង្កាត់ ថ្ងៃទី៥ មិថុនា «មិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ, មានការបំភិតបំភ័យ, មានការទិញ, និងមានការលួចបន្លំ។

តុលាការរាជធានីភ្នំពេញក្នុងសាលក្រមប្រកាសកាលពីខែតុលាឆ្នាំ២០២២ បានសម្រេចកាត់ទោសឱ្យលោក សុន ឆ័យ ចាញ់ក្តីទាំងបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈ។

យោងតាមការសម្រេចរបស់តុលាការរាជធានីភ្នំពេញនាពេលនោះ លោក សុន ឆ័យ ត្រូវបង់ថវិកាចូលរដ្ឋ ចំនួន ៩លានរៀលពាក់ព័ន្ធនឹងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងត្រូវបង់៣ពាន់លានរៀលក្នុងការសងជម្ងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែបើយោងតាមការសម្រេចរបស់សាលាឧទ្ធរណ៍ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២, សាលដីកាបាននិយាយថាគេរក្សាតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងបរិហារកេរ្តិ៍ ជាសាធារណៈនៅជាដដែលប៉ុន្តែកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់ សំណងជំងឺចិត្ត។

សាលដីកាសាលាឧទ្ធរណ៍បានសរសេរថាការផ្ដន្ទាទោសពិន័យជាប្រាក់ ៩លានរៀលមុននោះ ត្រូវកែជាចំនួន១០លាន រៀលវិញ, ចំណែកការសងជម្ងឺចិត្ត៣ពាន់លានរៀលនោះ ត្រូវកែជា ៤ពាន់លានរៀលវិញ។

ads banner