អ្នកវិភាគសង្គមនិងអ្នកជំនាញប្រវត្តិសាស្ដ្រ៖ ការសាង សង់ ស្ពានពីភ្នំពេញឆ្លងកាត់ទៅខេត្តកណ្ដាលបង្ហាញពីភាពរីកចម្រើន
ភ្នំពេញ៖ អ្នកវិភាគសង្គមនិងអ្នកជំនាញប្រវត្តិសាស្ដ្រមើល ឃើញ ថាការសាងសង់ស្ពានពីរាជធានីភ្នំពេញឆ្លងកាត់ទៅខេត្តកណ្ដាល វាជាសញ្ញាបង្ហាញពីភាពរីកចម្រើននៃប្រទេសកម្ពុជា។
លោក មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបានលើក ឡើងថាបើប្រៀបធៀបទៅនឹងអតីតកាលនិងបច្ចុប្បន្ននេះ គឺ ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងលឿន ហើយលោកមានជំ នឿ ថា ការសាងសង់ស្ពានភ្នំពេញ-អរិយក្សត្រ ឬជាស្ពានដែល តភ្ជាប់រវាងរាជធានីភ្នំពេញទៅខេត្តកណ្តាលនេះ គឺជាស្ពាន មួយដែលអាចសម្រួលចរាចរណ៍ក្នុងទីក្រុង ហើយក៏ធ្វើឱ្យ សម្ព័ន្ធភាពទីក្រុងភ្នំពេញកាន់តែមានភាពប្រសើរឡើង។
លោកបានបន្តថា ក្រៅពីនេះ ស្ពាននេះនឹងជួយជំរុញដល់ ការ រីកលូតលាស់ដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាខាងមុខផងដែរ ពីព្រោះបើកាលណាប្រទេសកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកើនឡើង នោះវាជួយដល់សេដ្ឋកិច្ចជាតិអាចលូតលាស់ ទៅមុខបាន។ លោកបញ្ជាក់ថា អ្វីដែលជាក្ដីកង្វល់ គឺថវិកាដែលបាន មក សម្រាប់ការសាងសង់ស្ពាននេះ គឺវាបានពីកម្ចីថវិកា ក្រៅ ប្រទេស។
ទាក់ទងរឿងនេះ លោក សំបូរ ម៉ាណារ៉ា អ្នកជំនាញផ្នែក ប្រវត្តិសាស្ត្រ ក៏បានប្រាប់ឱ្យដឹងដែរថា ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ពីភ្នំពេញ ទៅខេត្តកណ្ដាលនេះ គឺជាការអភិវឌ្ឍលើកដំបូងក្នុងរាជធានីភ្នំពេញ ពីព្រោះ ប្រជាជននៅក្នុងរាជធានីភ្នំពេញមានការកើនឡើងច្រើន។
លោកថា ទំហំនៃការកើនឡើងនេះគឺត្រូវការពង្រីកទីក្រុង ដូច្នេះត្រូវការទីក្រុងដូចល្វាឯមពីព្រោះទីក្រុងដូចល្វាឯមជាទីក្រុងមួយដែលរំដោះកម្លាំង ឬមនុស្សចេញពីភ្នំពេញទៅនៅ ទីនោះ ឱ្យ បានច្រើនដើម្បីបំពេញ និងកាត់បន្ថយនូវវិបត្តិនៃចរាចរណ៍។
លោកបញ្ជាក់ទៀតថា ត្រូវតែដឹងថាស្ពាននេះជាផ្នែកមួយ នៃ ផ្សារភ្ជាប់ពីរាជធានីភ្នំពេញតាមរយៈការចម្លងមនុស្សពីអរិយក្សត្រជាដើម ហើយស្ពាននេះក៏ជាផលចំណេញសេដ្ឋកិច្ចដែរ ដោយ សារអាចយករបស់របរពីភ្នំពេញទៅដល់ទីនោះ ឬក៏អាច នាំយកបន្លែ ផ្លែឈើ ផលដំណាំផ្សេងៗ រួមជាមួយកន្លែងល្អ ដីល្អ ហូរចូលមកភ្នំពេញផងដែរដើម្បីជំរុញបង្កើនពាណិជ្ជកម្ម។
លោក សំបូរ ម៉ាណារ៉ា មានប្រសាសន៍ថា៖ «អីចឹង ចំណុចទាំង អស់ នេះ ជាការបង្ហាញប្រាប់អំពីទំនាក់ទំនងរវាងអ្នកដឹកនាំ ជាមួយប្រជាជនវិញ។ មួយទៀតលោក [សម្ដេចតេជោ ហ៊ុនសែន] ចង់បង្កើតឱ្យមានការអភិវឌ្ឍនៅតំបន់ល្វាឯម ហើយដីធ្លីនៅទីតាំងហ្នឹងនឹងត្រូវឡើងថ្លៃ ហើយសរសៃឈាម សេដ្ឋកិច្ចនឹងមានការអភិវឌ្ឍ»។
ជុំវិញរឿងនេះដែរ លោក គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌល សិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា កម្ពុជា បានថ្លែងថា ការសាងសង់ស្ពានពីភ្នំពេញទៅអរិយក្សត្រ នឹងបង្ហាញពីការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសគឺការជួយកាត់បន្ថយការចំណាយពេលវេលានិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកថា៖ «ស្ពាននេះ នឹងចូលរួមជំរុញដល់កំណើន សេដ្ឋកិច្ច ជាតិដូចជា ធ្វើឱ្យកសិផល និងផលិតផលនានារបស់ ប្រជា ពលរដ្ឋ ខិតមកជិតទីផ្សារ និងធ្វើឲ្យបង្កើនមូលធនជាតិ ជា ដើម»។
លោកបន្ថែមទៀតថាការដែលបង្កើនមូលធនជាតិនេះ គឺ សំដៅទៅលើធនធានរួមមាន ផ្លូវ សាលារៀនជាដើម ហើយ បើមូលធនមានការកើនឡើង នោះប្រទេសកម្ពុជាមាន ការអភិវឌ្ឍ ដោយវិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន។
សូមបញ្ជាក់ថា ការសាងសង់ស្ពានពីរាជធានីភ្នំពេញឆ្លង កាត់ទៅខេត្តកណ្ដាល នឹងត្រូវសង់ចេញពីម្តុំផ្សាររាត្រីឆ្លងកាត់ ទន្លេសាបទៅតំបន់ជ្រោយចង្វា ហើយពីតំបន់ជ្រោយចង្វាឆ្លង ទន្លេមេគង្គទៅតំបន់អរិយក្សត្រ ហើយស្ពានដែលតភ្ជាប់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាលនេះ គ្រោងចំណាយថវិកាជិត ២៥០លានដុល្លារ ដែលជាប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េ៕
ដោយ៖ ជា សុខនី


