ថ្ងៃ១៥ធ្នូ៖ យានយន្តល្មើស ៤៤៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បាន ដាក់គោលដៅសរុបចំនួន ១៨៤គោលដៅ ដើម្បីធ្វើការត្រួត ពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះមានយានយន្តចូលគោលដៅ ចំនួន ២.២៣០ គ្រឿង, ម៉ូតូចំនួន ២.០១៥ គ្រឿង ។ក្នុងការត្រួតពិនិត្យនេះសមត្ថកិច្ច រកឃើញយានយន្តល្មើសចំនួន ៤៤៣ គ្រឿង មានម៉ូតូ ចនួន ៣៨២ គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩. អន ក្រ . បក ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្ត រយៈពេល ១៥ ថ្ងៃ ( ថ្ងៃ ទី ០១-១៥ ខែធ្នូ )ការរឹត បន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូល គោលដៅមានចំនួន ២៣.៤៣៩ គ្រឿង។ ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤.៧៨៤ គ្រឿង ម៉ូតូចំនួន ៤.២៣៧ គ្រឿងត្រូវបានផាកពិន័យ។

សូមជម្រាបផងដែតថា កាលពីថ្ងៃទី១៥ ខែធ្នូ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមនុស្សស្លាប់ចំនួនប្រាំនាក់ ( ស្រី ២ នាក់ ) របួសធ្ងន់ប្រាំបួននាក់ ( ស្រី ២ នាក់ ) និង របួសស្រាល ចំនួន ប្រាំមួយនាក់ ( ស្រី ៤ នាក់ ) ដោយសារការប៉ះទង្គិចគ្នា ចំនួន ប្រាំលើក៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner