ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ឆ្នាំ២០២២ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង នៅតាមបណ្តាខេត្ត ជាពិសេសជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ឆ្នាំ២០២២ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង នៅតាមបណ្តាខេត្តនៅតំបន់ភ្នំ ជាពិសេសជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ឆ្នាំ២០២២) របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុជាបន្តនៅតសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅតាមបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។

-ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C។
-ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៨ C។
– ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០ C ។ នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញសីតុណ្ហភាពអតិបរមានៅវេលាថ្ងៃមានពី ២៦-២៩C ។ បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ សីតុណ្ហភាពអាច កើនឡើងពី ២-៣°C វិញ ៕ ដោយ៖ ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner