លោក ជា ឡង់ដា បេក្ខភាពក្នុងយុទ្ធនាការ បុគ្គលល្អឯក រដូវការទី២៖ រៀនយកកំហុសមកធ្វើជាបទពិសោធនិងរៀនពីវា តែមិនត្រូវបង្កើត កំហុសដដែលៗ
ភ្នំពេញ៖ ជាស្ថាបនិកដ៏ពូកែមួយរូបលោក ជា ឡង់ដា ជាបេក្ខភាពក្នុង យុទ្ធនាការ «បុគ្គលល្អឯក» រដូវការទី២របស់ក្រុមហ៊ុនស្រាបៀរ ABC ដែលកម្មវិធីមួយនេះបង្កើតឡើងក្នុងគោលបំណងកោតសរសើរ និង ចែករំលែករឿងរ៉ាវរបស់បុគ្គល១០រូប មកពីវិស័យខុសៗគ្នា ដែលហ៊ាន សុបិន ហើយសម្រេចសុបិននោះឱ្យជោគជ័យដូចដែលខ្លួនប្រាថ្នា។
កម្មវិធីនេះក៏មានគោលបំណងបំផុសទឹកចិត្ត ដល់យុវជនជំនាន់ ក្រោយឱ្យហ៊ានក្រោកឈរតាមចាប់ក្តីស្រមៃ ដើម្បីមានឱកាសក្លាយជា បុគ្គលល្អឯកដែលមហាជនទទួលស្គាល់ និងស្ញើចសរសើរ។
ជាបុគ្គលល្អឯកមួយរូបលោក ជា ឡង់ដា ក៏ជាស្ថាបនិក និងនាយក ប្រតិបត្តិការរបស់ក្រុមហ៊ុន Bookmebus ដែលជាវេទិកាធ្វើដំណើរ មួយជួយឱ្យអ្នកធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ អាចកក់សំបុត្រ ឡានក្រុង ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ។ បន្ថែមពីនេះក៏អាចកក់កាណូតល្បឿនលឿនទៅកាន់កោះរ៉ុង និងកោះ ផ្សេងៗទៀតនៅក្នុងប្រទេសយើងយ៉ាងងាយស្រួលនិងចំណេញពេលវេលា។
ក្រៅពីនេះក៏មានដូចជាសេវាកម្មកក់ឡានឈ្នួលឯកជន (Private Taxi) ទៅកាន់ ២៥ខេត្តក្រុង និងធ្វើដំណើរឆ្ពោះទៅប្រទេសជិតខាង ដូចជា៖ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវផងដែរ។
ផ្តើមពីបុគ្គលសាមញ្ញមួយរូបដែលត្រូវធ្វើដំណើរទៅស្រុកកំណើតដូចគេឯងដែរ លោក ជា ឡង់ដា បានប្រាប់ថា៖ «ការធ្វើដំណើរ ហាក់ មានការលំបាកខ្លាំង តែខ្ញុំមានជម្រើសតែពីរប៉ុណ្ណោះ ដោយលោក ត្រូវជិះទៅទិញសំបុត្រឡានក្រុង ដែលនៅឆ្ងាយពីផ្ទះ ឬចាំឡានឈ្នួល នៅចំណតឡាន ហើយពេលខ្លះត្រូវអង្គុយចាំរហូតទាល់តែឡាន មាន មនុស្សពេញទើបអាចចេញដំណើរបានថែមទៀតផង ដែលវាធ្វើឱ្យ ខាត ពេលវេលាច្រើន ដើម្បីបានជិះឡានទៅស្រុកកំណើតម្តងៗ»។
លោកបន្តថា៖ «ខ្ញុំជាខ្មែរមានអារម្មណ៍ធុញទ្រាន់នឹងការធ្វើ ដំណើរ បែបនេះ។ ទាំងខាតពេល និងគ្មាន សណ្តាប់ធ្នាប់។ ចុះទម្រាំ ភ្ញៀវបរទេស ដែលមិនអាចនិយាយភាសាខ្មែរបានទៀត តើពួក គាត់ នឹងមានការ លំបាកយ៉ាងណា?។ ដូច្នេះហើយ ទើបខ្ញុំមានគំនិតចង់ បង្កើតកម្មវិធី Bookmebus នេះឡើង ហើយដោយសារតែខ្ញុំជា និស្សិតដែលសិក្សាផ្នែកវិទ្យាសាស្ត្រ វាក៏បានជួយជំរុញឱ្យខ្ញុំតោង ចាប់ក្តី ស្រមៃនៃការបង្កើតកម្មវិធីកក់ឡានក្រុងមួយនេះ ដើម្បីផ្ដល់ ភាពងាយស្រួលក្នុងការធ្វើដំណើរ និង ចំណាយពេលតិច បំផុតក្នុងការទិញសំបុត្ររថយន្ត»។
ឧបសគ្គតែងតែកើតមានឡើង សម្រាប់ការងាររបស់បមនុស្សម្នាក់។ ពេលដែលអាជីវកម្មរបស់លោកទទួលបានការគាំទ្រច្រើន តម្រូវ ការ អតិថិជនឡើងខ្ពស់ លោកជា ឡង់ដា បែរជាបានជាជួបនឹង បញ្ហា កង្វះការផ្គត់ផ្គង់ទៅវិញ ដោយសារតែឡានក្រុងដែលជាដៃគូសហការ របស់គាត់នៅប្រើការកត់លេខកៅអីដោយសរសេរដៃនៅឡើយ។ ជាពិសេស គាត់ត្រូវមមាញឹកយ៉ាងខ្លាំងក្នុងការទូរសព្ទទៅ សាកសួរ ខាងឡានក្រុងដើម្បីទទួលបានកៅអីដែលភ្ញៀវចង់បាន។ ទោះជាយ៉ាងនេះក្ដី លោក ជា ឡង់ដា នៅតែព្យាយាមរក ដំណោះ ស្រាយ ដោយឱ្យឡានក្រុងជា ដៃគូចាប់ផ្តើមកត់លេខកៅអី ដោយប្រើ ប្រព័ន្ធ System ស្វ័យប្រវត្តិដើម្បីឱ្យការងារកាន់តែរលូនទៅមុខ។
បច្ចុប្បន្ននេះ Bookmebus មានឡានក្រុងជាដៃគូសហការប្រមាណ ៣០ក្រុមហ៊ុន ឯណោះ ដែលជាជោគជ័យមួយសម្រាប់គាត់។ អ្វីដែលគាត់កាន់តែមានមោទនភាពនោះគឺ Bookmebus បានក្លាយ កម្មវិធីមួយដែលលើសពីអាជីវកម្ម ព្រោះក្រៅពីជួយក្នុងវិស័យ ទេសចរណ៍ ហើយ ក្រុមហ៊ុនរបស់គាត់បានក្លាយជាកន្លែងដែល ផ្ដល់ឱកាស ចំណេះដឹង និងបទពិសោធការងារដល់យុវជនផងដែរ។
ទាក់ទិននឹងភាពជោគជ័យមួយនេះ លោកបានបង្ហាញគន្លឹះជោគជ័យ ទៅកាន់យុវជនថា៖ «ប្អូនៗគួរតែព្យាយាមរកបទពិសោធន៍ ការងារឱ្យ បានច្រើនមិនថាក្នុងវ័យសិក្សាក៏ដោយ ព្រោះការងារអាចបង្រៀន យើងបានច្រើន និងផ្ដល់បទពិសោធសំខាន់ៗ ដែលយើងអាចក្រេប ជញ្ជក់ទុកជាប្រយោជន៍ទៅថ្ងៃក្រោយបាន។ អ្វីដែលសំខាន់ គឺត្រូវរក ខ្លួនឯងឱ្យឃើញ និងកុំខ្លាចក្នុងការបង្កើតកំហុស រៀនយកកំហុស ទាំងនោះមកធ្វើជាបទពិសោធ និងរៀនពីវា តែត្រូវចាំថាសូមកុំ បង្កើត កំហុសដដែលៗ»។
សូមបញ្ជាក់ថាលោក ជា ឡង់ដា ក្រៅពីបង្កើតកម្មវិធីមួយនេះ ដំណើរ ការបានរឹងមាំហើយ ចក្ខុវិស័យរបស់គាត់ទៅថ្ងៃមុខគឺជាការ ពង្រីកខ្លួន ឱ្យកាន់តែធំ ដោយបន្ថែមនូវសេវាកម្មផ្សេងទៀតដែលទាក់ទងនឹង ការធ្វើដំណើរឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកដំណើរ៕
ដោយ៖ ហ៊ួន ស៊ីឡូន

