លោក ពូទីន បញ្ជាឱ្យបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ចំនួន បួន ដែលគ្រប់គ្រងដោយរុស្ស៊ី

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំដល់ រដ្ឋាភិបាល របស់គាត់ ឱ្យរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅ ក្នុង តំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី។

លោក ពូទីន បានចេញបញ្ជាខាងលើនេះ ក្នុងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្នុងសន្និសីទអនឡាញមួយជាមួយគណៈរដ្ឋមន្ត្រី រួមទាំងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខេល មីសហាស្ទីន ផងដែរ។

នាឱកាសនោះ លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា ទណ្ឌកម្ម ដ៏គឃ្លើនដែលមិនធ្លាប់មានពីមុនមក ត្រូវបានចាប់ផ្តើម ប្រឆាំងនឹង ប្រទេសរុស្ស៊ី ហើយវាមានគោលបំណងបំផ្លាញសេដ្ឋកិច្ចរបស់យើង។

លោកថា ផែនការនេះបានធ្លាក់ចុះ ហើយប្រជាពលរដ្ឋរបស់យើងបាន បង្ហាញការរួបរួមគ្នា។ លោក ពូទីន បានបង្ហាញចេតនាក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងប្រព័ន្ធសង្គមនៃតំបន់ចំនួនបួននៅភាគខាងត្បូង និង ខាង កើតអ៊ុយក្រែន ឱ្យស្មើនឹងប្រទេសរុស្ស៊ីនៅឆ្នាំ ២០៣០ ដោយគាត់ បានបញ្ជាឱ្យរដ្ឋាភិបាលបង្កើតផែនការនេះនៅចុងខែមីនាឆ្នាំក្រោយ។

តំបន់ចំនួនបួននោះ លោក ពូទីន ចង់សំដៅលើតំបន់ដូណេត, លូហាន់, ខឺសុន និងហ្សាប៉ូរីសហ្ស៊ីយ៉ា ដែលជាផ្នែកមួយគ្រប់គ្រង ដោយប្រទេសរុស្ស៊ី ទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការដណ្តើមយកតំបន់ទាំងនេះមកវិញក៏ដោយ។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ លោក ពូទីន គ្រោងនឹងជួបប្រជុំជាមួយមេដឹកនាំដែលគាំទ្ររុស្ស៊ីនៃ តំបន់ទាំងបួននៅក្នុងខែធ្នូនេះ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner