សំណល់ពីអគ្គិសនី និង អេឡិចត្រូនិក ជាសំណល់គ្រោះថ្នាក់

ភ្នំពេញ៖ អ្នកជំនាញរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ចំពោះសុខភាពខ្លាំងក្លាដែលគួរប្រយ័ត្នប្រយែង។

បើតាមក្រុមអ្នកជំនាញឱ្យដឹងថា៖ កាកសំណល់ពីអគ្គិសនី និង ឡិចត្រូនិកនេះមានផ្ទុកនូវពពួកលោហៈធ្ងន់ ដូចជា អាសេនិក ក្រូម កាត់ម្ញ៉ូម សំណ បារត និងសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ ដូចជាសារធាតុធន់នឹងភាពឆេះ និងសារធាតុគ្រោះថ្នាក់ផ្សេងទៀត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថានតាមរយៈការទុកដាក់ ការបោះចោល ការដុត ឬការដោះបំបែកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ដើម្បីទប់ស្កាត់ពីផលប៉ះពាល់ទាំងនេះ ក្រសួងបរិស្ថានបានរៀបចំលិខិតបទដ្ឋានគតិយុត្ត និងបានកំពុងសហការជាមួយក្រុមហ៊ុន Ecobatt ក្នុងការអនុវត្តគម្រោងប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកនៅតាមស្ថាប័នរដ្ឋ និងឯកជនយកមកទុកដាក់ឱ្យបានត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពបរិស្ថាន។

គួរបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ ធនាគារវីងបានប្រគល់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ដល់ក្រុមហ៊ុនEcobatt ប្រមាណ ២តោន ដើម្បីទុកដាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសុវត្ថិភាពបរិស្ថាន។

ផ្តើមចេញពីបញ្ហានេះដែរក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ធនាគារវីងដែលបានផ្តល់កិច្ចសហការចូលរួមក្នុងការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិច ហើយក្រសួងក៏បានអំពាវដល់ស្ថាប័នរដ្ឋ និងឯកជនចូលរួមក្នុងការអនុវត្តគម្រោងគ្រប់គ្រងសំណល់ប្រភេទនេះ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner