ព្រះមហាក្សត្រថៃ និង ម្ចាស់ក្សត្រី វិជ្ជមាន កូវីដ-១៩
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ការិយាល័យរាជវង្សបានប្រកាស នាថ្ងៃសៅរ៍នេះថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រី Suthida បានធ្វើតេស្តវិជ្ជមានCovid-19 ។

ប្រភពថា ព្រះអង្គទាំងទ្វេត្រូវបាន ពិនិត្យ ព្រះរាជសុខភាព នៅ យប់ ថ្ងៃ សុក្រ តាម ការ គ្រោងទុក ហើយ ការ ធ្វើ តេស្ដ វិជ្ជមាន ។ ទោះយ៉ាងណាក៏ដោយ ទ្រង់ទាំងពីរព្រះអង្គ មានរោគសញ្ញា ស្រាល។

ការិយាល័យបាននិយាយ ថា ក្រុម វេជ្ជបណ្ឌិត បាន ថ្វាយថ្នាំ និង ថ្វាយការណែនាំ ដល់ ព្រះមហាក្សត្រ របស់ ទ្រង់ឱ្យ ចៀសវាង ការ បំពេញ ព្រះរាជកិច្ច មួយ រយៈ៕
ប្រភពពី The Nation , The Thaiger ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ