ឯកឧត្តម ជា វ៉ាន់ដេត សំណេះសំណាល ជាមួយគណៈកម្មាធិការគណបក្សឃុំ សាខាបក្ស ឃុំចំបក់ ឃុំត្រពាំងក្រសាំង និងឃុំត្រពាំងសាប ខេត្តតាកែវ

ខេត្តតាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារ ចុះជួយស្រុកបាទី ខេត្តតាកែវ បានចុះជួបសំណេះសំណាលជាមួយគណៈ កម្មាធិការ គណបក្សឃុំ សាខាបក្ស ភូមិ សកម្មជនយុវជនគណបក្សឃុំចំបក់ ឃុំត្រពាំងក្រសាំង និងឃុំត្រពាំងសាប នៅស្នាក់ការគណបក្សស្រុកបាទី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបាទី និងសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក។ នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម រដ្ឋមន្ត្រី ប្រធានក្រុមការងារ ចុះជួយស្រុកបាទី បានជម្រាបជូនចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • វឌ្ឍនភាពការងារកែទម្រង់ក្រសួង និងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាឌីជីថល
  • បច្ចុប្បន្នភាពស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសនិងសកលលោក
    -ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច និងការជួយសម្រួលបន្ទុកដល់កម្មករ ប្រជាកសិករ និងក្រុមគ្រួសារក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩
    -ភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
  • ស្ថានភាពគណបក្សប្រឆាំងនាពេលបច្ចុប្បន្ន
  • ទិសដៅបន្តក្នុងការពង្រឹងសកម្មភាពរបស់គណបក្សនៅមូលដ្ឋាន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងសមាជិកគណបក្សនយោបាយ សតិអារម្មណ៍ បន្តយកចិត្តទុកដាក់ចុះជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជាពិសេសអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចបាននូវគោលដៅឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ ៕ អត្ថបទ ង៉ាន់ ទិត្យ រូភាព រិន រចនា
ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner