មន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ឯកទេសខាងលាងឈាម និងព្យាបាលតម្រងនោម បើកសម្ពោធជាផ្លូវការសាខាប្រចាំប្រទេសកម្ពុជា
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ង៉ែត សំអូន ប្រធានមន្ទីរពហុព្យាបាល មេត្រូ អអិលវី (Metro RLV polyclinic) មានប្រសាសន៍ថា មន្ទីរពហុព្យាបាល មេតូ អអិលវី គឺជាមន្ទីពហុព្យាបាល ដែលមានដៃគូរសហការដ៏ល្បីល្បាញពីខាងមន្ទីពេទ្យធំ METRO HOSPITAL HEALTH AND HEART INSTITUTE ពីប្រទេសឥណ្ឌា ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាជនទូទាំងប្រទេសឥណ្ឌា។

ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត ង៉ែត សំអូន ធ្វើឡើងក្នុងពិធីបើកសម្ភោធមន្ទីរពហុព្យាបាល មេត្រូ អអិលវី ជាផ្លូវការសាខាប្រចាំកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបាយក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។ លោកវេជ្ជបណ្ឌិត ង៉ែត សំអូន បន្តថា មន្ទីពហុព្យាបាល មេត្រូ អអិលវី (Metro RLV polyclinic) បើកបម្រើសេវាកម្ម២៤ម៉ោង ដោយមានទទួលពិនិត្យ និងព្យាបាល ជាមួយនឹងជំនាញ និងឯកទេសលាងឈាម ជំនាញផ្នែកតម្រងនោម ផ្នែកគ្រលៀន ផ្នែកបេះដូង ផ្នែកថ្លើម ផ្នែកជំងឺទូទៅ ផ្នែកវះកាត់ទូទៅ និងផ្អែកសង្គ្រោះបន្ទាន់ ដោយវេជ្ជបណ្ឌិតជនជាតិឥណ្ឌា មកពីមន្ទីពេទ្យធំ METRO HOSPITAL HEALTH AND HEART INSTITUTE។

លោកវេជ្ជបណ្ឌិត ង៉ែត សំអូន បន្ថែមថា ការបើកសម្ភោធន៍មន្ទីពហុព្យាបាល មេត្រូ អអិលវី (Metro RLV polyclinic) ដែលប្រើប្រាស់បច្ចេកវិទ្យាពីមន្ទីពេទ្យធំលំដាប់ទីបីនៅប្រទេសឥណ្ឌានេះ ក៏ជាការជួយសន្សំសំចៃថវិកាប្រជាជនកម្ពុជាយើង ពីការចំណាយទៅលើការព្យាបាលនៅក្រៅប្រទេស និង បញ្ចៀសហានិភ័យក្នុងការធ្វើដំណើរទៅក្រៅប្រទេសផងដែរ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន មន្ទីពហុព្យាបាល មេត្រូ អអិលវី (Metro RLV polyclinic) ទើបតែបើកសាខាដំបូងរបស់ខ្លួនប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ហើយក៏នឹងគ្រោងបើកសាខាទីពីរបស់ខ្លួនបន្ថែមទៀត ដែលជាសាខាធំក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើតម្រូវការរបស់អ្នកជំងឺទូទៅផងដែរ៕ ដោយ៖ ទីណា


