សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងថ្ងៃចូលរួមរៀបការកូនឯកឧត្តម គន់ គីម
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបថតជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃចូលរួមរៀបការកូនឯកឧត្តមគន់ គីម។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហោះរូបថត ភ្ជាប់ជាមួយសំណេរដូច្នេះថា៖ រយៈពេលប្រមាណ៤ខែ ដែលភរិយាមិនបានដើរជាមួយប្តី។ ថ្ងៃនេះ ចេញមុខចូលរួមរៀបការកូន
ឯកឧត្តម គន់ គីម ។
សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចទម្លាយមូលហេតុ នៃអវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរជាមួយសម្ដេចក្នុងពិធីនានាកន្លងមក ព្រមទាំងក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ “ពិតជាមានការងឿងឆ្ងល់ច្រើន អំពីការអវត្តមានភរិយាខ្ញុំ ក្នុងពិធីធំៗរយៈពេលកន្លងមក”។
សម្ដេច បន្តថា៖ “ភរិយាខ្ញុំ មានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នង ដែលគ្រូពេទ្យតម្រូវឱ្យគាត់មិនអាចអង្គុយយូរបាន ៕ ដោយ ៖ វណ្ណលុក
