តើការផ្ដល់ប្រព័ន្ធការពារ អាកាសទំនើប Patriot ទៅអ៊ុយក្រែន នឹងមានន័យយ៉ាងណា សម្រាប់សង្រ្គាមរុស្ស៊ី ?

អ៊ុយក្រែន៖ ប្រព័ន្ធ ការពារ អាកាស Patriot គឺ ជា ខែល ស្ទាក់ ចាប់ មីស៊ីល ដ៏ ទំនើប មួយ របស់ សហរដ្ឋ អាមេរិក។ លទ្ធ ភា ព នៃ ការ បញ្ជូន សព្វាវុធ ទំនើប ប្រភេទ នេះ ទៅ អ៊ុយក្រែន បាន បង្ក ជា ការ លើក ឡើង ខុសៗ គ្នា ក៏ ដូច ជា ការ ព្រ មាន របស់ រុស្ស៊ី អំពី ផល វិបាក ។

សេចក្ដី រាយការណ៍ ពី ជំនួយ Patriot ទៅ អ៊ុយក្រែន នា ពេល នេះ កើត មាន ឡើង ស្រប ពេល ដែល អ៊ុយក្រែន បន្ត ទទូច សុំ ប្រព័ន្ធ ការពារអាកាស ទំនើប ៗ ពី លោក ខាង លិច ដើម្បី ទប់ ទល់ នឹង ការ វាយ ប្រហារទូទាំង ប្រ ទេស ដែល កំពុង បន្ត របស់ រុស្ស៊ី ដែល កំណត់ គោល ដៅ លើ ហេដ្ឋ រចនា សម្ព័ន្ធ ស៊ីវិល រួម មាន ថាម ពល ។

Patriot ដែល បាញ់ ពី ដី ទៅ អាកាស ត្រូវ បាន ដាក់ ពង្រាយ ដំបូង ក្នុង ទសវត្សរ៍ ឆ្នាំ ១៩៨០ ហើយ អាច កំ ណត់ គោលដៅអាកាស ដូច ជា យន្តហោះ ចម្បាំង មីស៊ីលគ្រូស និង មីស៊ីល ផ្លោង រយៈ ចម្ងាយ ខ្លី ជា ដើម ។ អ្នក វិភាគ យោធា លើក ឡើង ថា ជំនួយ Patriot នឹង មិន ត្រឹម តែ ផ្តល់ ឱ្យ អ៊ុយក្រែន នូវ សមត្ថភាព ថ្មី ដ៏ សំខាន់ ដើ ម្បី ការពារ ទីក្រុង របស់ ខ្លួន ពី មីស៊ីល រុស្ស៊ី ប៉ុណ្ណោះ ទេ ប៉ុន្តែ វា ក៏ បង្ហាញ ឱ្យ ឃើញ ផង ដែរ ថា ការ ខិត ខំ ប្រឹង ប្រែង របស់ វិមាន ក្រឹមឡាំង មាន ប្រសិទ្ធិភាព តិច តួច ក្នុង ការ បំបាក់ ស្មារតី នៃ ការ គាំទ្រ អ៊ុយក្រែន របស់ លោ ក ខាង លិច ។

តាម ពិត ទៅ ប្រព័ន្ធ ការពារ អាកាស Patriot ជា ធម្មតា តម្រូវ ឱ្យ មាន កម្លាំង ទ័ព ប្រតិបត្តិការ និង ថែទាំ រហូត ដល់ ៩០ នាក់ ដែល ត្រូវ ឆ្លង កាត់ ការ ហ្វឹកហ្វឺន យ៉ាង ហោច ណាស់ ១០ សប្ដាហ៍ ទោះ បី ជា ទាហាន ត្រឹម ៣ នាក់ អាច ប្រើ អាវុធ ប្រភេទ នេះ បាញ់ ប្រសិន បើ ចាំ បាច់ ក៏ ដោយ ។ នេះ បើ តាម ការ គូស បញ្ជាក់ របស់ យោធា អាមេរិក ។ យ៉ាង ណា មិញ យោធា អ៊ុយក្រែន ធ្លាប់ បាន អះ អាង ពី មុន មក ថា កង ទ័ព របស់ ខ្លួន រៀន ឆាប់ ចេះ លើ ការ ប្រើ ប្រាស់ អាវុធ លោក ខាង លិច ។

នា ពេល នេះ មាន ព្រមាន ពី ការ បញ្ជូន ឱ្យ អ៊ុយក្រែន នូវ Patriot ថា វា នឹង បង្កើន ភាព តាន តឹង ក៏ ដូច ជា រយៈ ពេល អូស បន្លាយ នៃ ជម្លោះ ប៉ុន្តែ តាម ពិត ទៅ ភាព តាន តឹង នៃ សង្រ្គាម បាន កើត មានរួច ស្រាប់ ទៅ ហើយ ដោយ សា រ តែ ការបន្ត បាញ់ ប្រហារ ដោយ មីស៊ីល ទ្រង់ ទ្រាយ ធំ របស់ រុស្ស៊ី ដែល ធ្វើ ឱ្យ ប្រជាជន ជា ច្រើន ត្រូវ រស់ នៅ ដោយ គ្មាន អគ្គិសនី ប្រើ ប្រាស់ ខណៈ ធាតុ អាកាស នៃ រដូវ រងារ បាន ធ្លាក់ ចុះ ក្រោម សូន្យ ។

អ្នក ជំនាញ ខ្លះ បាន បង្ហាញ ការ យល់ ឃើញ ថា វា ជា ពេល វេលា សម ស្រប ក្នុង ការ ផ្ដល់ ឱ្យ អ៊ុយក្រែន នូវ ប្រព័ន្ធ ការ ពារ អាកាស ទំនើប ប្រទេស នេះ ។

លោក Jonathan Eyal នាយក រង នៅ វិទ្យាស្ថាន ស្រាវជ្រាវ Royal United Services នៃ ទីក្រុង ឡុងដ៍ បាន ប្រាប់ បណ្ដាញ ព័ត៌មាន NBC News ថា ៖ « នៅ ពេល ដែល យើង ឈាន ចូល រដូវ រងា ការ ប្រយុទ្ធ គ្នា នៅ លើ ដី នឹង ថយ ចុះ ក្រោម ហេតុ ផល ទាំង អស់ ដែល យើង ដឹង ដូច ជា អាកាសធាតុ លក្ខខណ្ឌយោធា និងកត្តា ផ្សេង ៗ ទៀត » ។

លោក បន្ត ថា ៖ « ដូច្នេះ វា ទំនង ជា រុស្ស៊ី នឹង រក្សា សម្ពាធ ពី លើ អាកាស ដោយ ព្យាយាម បំផ្លាញ ហេដ្ឋា រចនា សម្ព័ន្ធ អ៊ុយក្រែន ជា ប្រព័ន្ធ ។ វា មាន សារៈ សំខាន់ ខ្លាំង ណាស់ សម្រាប់ អ្នក គាំទ្រ លោក ខាង លិច របស់ អ៊ុយក្រែន ក្នុង ការ ពិនិត្យ មើល ឡើង វិញ នូវ ការ ការពារ ដែន អាកាស របស់ អ៊ុយក្រែន ។ ពេល វេលា នេះ គឺ សំខាន់ ណាស់ » ។

យ៉ាង ណា មិញ ក៏ មាន ការ ព្រួយ បារម្ភ ផង ដែរ ថា Patriot មិន អាច ជួយ អ៊ុយក្រែន ពី ការ ពារ ទីក្រុង ធំ ៗ ខណៈ វា ក៏ មាន កម្រិក ក្នុង ការ ស្ទាក់ ចាប់ ដ្រូន ។ កាល ពី ថ្ងៃ ពុធ អ៊ុយក្រែន បាន អះ អាង ថា ប្រព័ន្ធ ការ ពារ អា កាស របស់ ខ្លួន បាន ស្ទាក់ ចាប់ យក ដ្រូន Shahed របស់ អ៊ីរ៉ង់ ដែល រុស្ស៊ី យក ប្រើ ចំនួន ១៣ ដើម ខណៈ មន្រ្តី ជាន់ ខ្ពស់ អាមេរិ កជឿ ថា រុស្ស៊ី កំពុង ផ្តល់ ជំនួយ ផ្នែក យោធា និង បច្ចេកទេស ដែល មិន ធ្លាប់ មាន ពី មុន មក ទៅ អ៊ីរ៉ង់ ជា ថ្នូរ មក វិញ នូវ អាវុធ រួម មាន ទាំង ដ្រូន ។

ចំពោះ បញ្ហា នេះ លោក Eyal បាន បន្ថែម ថា ប្រព័ន្ធ ការពារ អាកាស Patriot មិន អាច ដោះ ស្រាយ ជាមួយ នឹង ដ្រូន ដែល មាន ទំហំ តូច ហើយ ពិបាក នឹង ឱ្យ ប្រព័ន្ធ ការពារ ដែន អាកាស ភាគ ច្រើន ចាប់ សញ្ញា បាន នោះ ទេ ។ យ៉ាង ណា មិញ លោក បន្ថែម ថា អាវុធ ថ្មី នេះ ផ្តល់ ស្រទាប់ ការពារ ដែន អាកាស បន្ថែម ដ៏ សំខាន់ ដល់ យោធា ក៏ ដូច ជា មូលដ្ឋាន ទ័ ព អ៊ុយក្រែន ដែល ការ លើក ឡើង នេះ ត្រូវ បាន អ្នក ជំនាញ ផ្សេង ទៀត យល់ ស្រប តាម ។

ប៉ុន្តែ អ្វីដែល សំខាន់ នោះ គឺ ថា ការ ផ្ដល់ ជំនួយ អាវុធ ទំនើប ប្រភេទ នេះ ទៅ ឱ្យ អ៊ុយក្រែន គឺ និមិត្ត រូប មួយ បង្ហា ញ ថា លោក ខាង លិច មិន រា ថយ ឬ មិន ចុះ ញ៉ម ក្នុង ការ គាំទ្រ អ៊ុយក្រែន នោះ ទេ ទោះ បី ជា មាន ការ គំរាម កំហែង ឬ ការ ព្រមាន ពី រុស្ស៊ី ជា ពិសេស ពី លោក ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏ ដោយ ។

លោក Eyal បាន ថ្លែង យ៉ាង ដូច្នេះ ថា ៖ « សារ នយោបាយ ទៅ កាន់ រុស្ស៊ី គឺ ថា ពួក គេ មិន អាច បំផ្លាញ ហេដ្ឋារចនា សម្ព័ន្ធ របស់ អ៊ុយក្រែន ដោយ គ្មាន ការ ដាក់ ទោស ដូច អ្វី ដែល លោក ពូទីន ធ្វើ ជា រៀង រាល់ ថ្ងៃ បន្ត ទៀត នោះ ទេ ។ ពួក គេ មិន អាច ធ្វើ ដូច្នេះ បាន ទេ ប្រសិន បើ លោក ខាង លិច ផ្តល់ អាវុធ ល្អ និង ទំនើប ជាង មុន ទៅ ឱ្យ យោធា អ៊ុយ ក្រែន »។

ស្រប ពេល ដែល ផែន ការ បញ្ជូន ប្រព័ន្ធការ ពារ អាកាស Patriot ទៅ អ៊ុយក្រែន មិន ទាន់ ប្រកាស ជា ផ្លូវ ការ គិត ត្រឹម ថ្ងៃ សុក្រ រុស្ស៊ី បាន ព្រមាន ពី ផល វិបាក ដោយ ចោទ អាមេរិកថា បាន ក្លាយ ជា ភាគី នៃ ជម្លោះ នៅ អ៊ុយក្រែន ជា អ្វី ដែល រុស្ស៊ី តែង និយាយ ដដែល ៗ នា ពេល កន្លង មក នៅ ពេល ប្រាប់ លោក ខាង លិច ឱ្យ បញ្ឈប់ ការ ផ្ដល់ សព្វាវុធ ឱ្យ ប្រទេស ដែល ខ្លួន កំពុង ឈ្លាន ពាន មួយ នេះ ។

ក្នុង សន្និសីទ សារព័ត៌មាន មួយ នៅ ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ ធ្នូ អ្នក នាំ ពាក្យ ក្រសួង ការ បរទេស រុស្ស៊ី លោក ស្រី Maria Zakharova បាន លើក ឡើង ថា ប្រសិន បើ អាមេរិក បញ្ជូន Patriot ឱ្យ ក្រុង កៀវ នោះ ទីក្រុង មូស្គូ នឹង ចាត់ ទុក វា ជា « សកម្មភាព បង្ក ហេតុ » ដែល អាច ជំរុញ ឱ្យ មាន ការ ឆ្លើយ តប ពី វិមាន ក្រឹមឡាំង ។

លោក ស្រី បន្ថែម ថា ការ ដាក់ ពង្រាយ អាវុធ ប្រភេទ នេះ ប្រឆាំង នឹង មីស៊ីល អ៊ុយក្រែន នឹង បង្កើន ភាព តាន តឹង នៃ សង្រ្គាម ព្រោះ ការ ជួយ អ៊ុយក្រែន ក្នុង ការ ការពារ ខ្លួន របស់ អាមេរិក អាច បង្កើន ឱ្យ មាន ផល វិបាក ប៉ុន្តែ លោក ស្រី មិន បាន បញ្ជាក់ ថា ផល វិបាក អ្វី នោះ ទេ ។

តាម ពិត ទៅ នេះ មិន មែន ជា លើក ទី មួយ ទេ ដែល រុស្ស៊ី ធ្វើ ការ ព្រមាន ជុំ វិញ បញ្ហា នេះ ។ កាល ពី ថ្ងៃ ពុធ លោក Dmitry Medvedev អនុ ប្រធាន ក្រុម ប្រឹក្សា សន្តិសុខ រុស្ស៊ី បាន ថ្លែង ថា បើ ការ បញ្ជូន Patriot ឱ្យ អ៊ុយក្រែន ពិត ជា នឹង កើត មាន មែន សព្វាវុធ ទំនើប នេះ នឹង ក្លាយ ជា គោលដៅវាយ ប្រហារ ដ៏ ស្រប ច្បាប់ របស់ កម្លាំង ទ័ព រុស្ស៊ី ។

គួរ បញ្ជាក់ ថា ចាប់ តាំង ពី រុស្ស៊ី ចាប់ ផ្ដើម ការ ឈ្លាន ពាន នៅ ចុង ខែ កុម្ភៈ មក អ៊ុយក្រែន តែង តែ ទទូច សុំ អាវុធ ទំនើប ៗ ដើម្បី ការពារ ខ្លួន ក៏ ដូច ជា ប្រឆាំង នឹង ទ័ព រុស្ស៊ី ។ ប៉ុន្តែ សំណើ ទាំង នេះ រង ការ មិន អើ ពើ ឬ ជំទាស់ ពី លោក ខាង លិច ដែល ថា ការ ផ្ដល់ ជូន របស់ ខ្លួន នឹង បង្កើនហានិភ័យនៃ ជម្លោះ ឬ ការ គំរាម កំហែង ពី រុស្ស៊ី កាន់ តែ ខ្លាំង ប្រសិន បើ អ៊ុយក្រែន យក អាវុធ ទាំង នោះ ទៅ វាយ ប្រហារ គោល ដៅ ក្នុង ប្រទេស រុស្ស៊ី ។

យ៉ាង ណា មិញ លទ្ធភាព នៃ ការ បញ្ជូន Patriot កើត មាន បន្ទាប់ ពី អង្គការ ណាតូ ប្ដេជ្ញា រួម គ្នា បង្កើន ការ គាំទ្រ ផ្នែក យោធា លើ អ៊ុយក្រែន បន្ទាប់ ពី ចោទ ប្រកាន់ រុស្ស៊ី ថា ប្រើ រដូវ រងា ធ្វើ ជា អាវុធ តាម រយៈ ការ វាយ ប្រហារ ដោយ មីស៊ីល ទូទាំង ប្រទេស ចាប់ តាំង ពី ខែ តុលា មក ។

អ្នក ជំនាញ មួយ ចំនួន លើក ឡើង ថា ជំហាន របស់ អាមេរិក នៅ ពេល នេះ ប្រៀប ដូច ជា ជម្នះ លើ « បន្ទាប់ ក្រ ហម » ឬការ គំរាម កំហែង របស់ រុស្ស៊ី ដែល មិន បញ្ឈប់ ការ វាយ ប្រហារ លើ ហេដ្ឋា រចនា សម្ព័ន្ធ ស៊ីវិល ដែ ល នេះ នឹង មាន ប្រយោជន៍ ដល់ ការ ការ ពារ ជីវិត របស់ ជន ស៊ីវិល អ៊ុយក្រែន ៕ ដោយ៖ ហួន ឌីណា

ads banner