តេឡេទស្សន៍អវកាស អង្គការណាសា រកឃើញថា ភព ២ អាចមានទឹកដូចផែនដី

អាមេរិក៖ តារាវិទូ ដែល ប្រើតេឡេទស្សន៍ អវកាស Hubble និង Spitzer របស់ អង្គការ ណាសា បានរកឃើញ ភស្តុតាង ដែល ធ្វើ ឱ្យ ពួក គេ អាច សន្និដ្ឋាន បាន ថា ភព ចំនួន ២ អាច មាន ផ្ទៃ សមុទ្រ ដូច ផែន ដី ។

ភព ទាំង ២ នោះ រួម មាន Kepler-138 c និង Kepler-138 d ដែល ក្រុម អ្នក ស្រាវជ្រាវ នៃ សាកល វិទ្យាល័យ Montreal ដឹង នាំ ដោយ លោក ស្រី Caroline Piaulet ជឿ ថា មាន ទឹក ភាគ ច្រើន នៅ លើ ផ្ទៃ របស់ វា ។

ប៉ុន្តែការ សិក្សា ស្រាវជ្រាវ មិន ទាន់ រក ឃើញ ទឹក នៅ លើ ភព Exoplanet ទាំង ២ ដោយ ផ្ទាល់ នោះ ទេ ប៉ុន្តែ តាមរយៈ ការ ប្រៀប ធៀប ទំហំ និង ម៉ាស់ របស់ ភព ទាំង នេះ ទៅ នឹង គំរូ ផ្សេង ៗ ក្រុម តារា វិទូ ដ ដែ ល បាន សន្និដ្ឋាន ថា ប្រភាគ សំខាន់ នៃ បរិមាណ របស់ ភព រហូត ដល់ ពាក់ កណ្តាល អាច ផ្សំ ឡើង ពី វត្ថុ ធាតុ ស្រាល ជាង ថ្ម ប៉ុន្តែ ធ្ងន់ ជាង អ៊ីដ្រូសែន ឬ អេលីយ៉ូម ដែល សមាសធាតុ បែប នេះ ភាគ ច្រើន គឺ ទឹក ។

គួរ បញ្ជាក់ ថា Exoplanet គឺ ជា ភព ដែល វិល ជុំ វិញ តារា មួយ ស្រដៀង នឹង ភព នៅ ក្នុង ប្រព័ន្ធ ព្រះ អាទិត្យដែរ ប៉ុន្តែ វា ស្ថិត នៅ ខាង ក្រៅ ប្រព័ន្ធ ព្រះ អាទិត្យ ។ បើ គិត ពី ចំណុច ដែល ថា ភព Kepler-138c និង ភព Kepler-138d ស្ថិត នៅ ចម្ងាយ ២១៨ នៃ ឆ្នាំ ពន្លឺ ក្នុង ក្រុម តារា និករលីរ៉ា (Lyra) ពួក គេ ពិត ជា ស្ថិត នៅ ក្នុង ប្រភេទ ភព Exoplanet។

ខណៈ ទឹក កក ត្រូវ បាន គេ សង្កេត ឃើញ មាន នៅ លើ ព្រះ ចន្ទ ជា ច្រើន របស់ បណ្ដា ភព ក្រៅ នៃ ប្រព័ន្ធ ព្រះ អា ទិត្យ របស់ យើង រហូត មក ទល់ ពេល នេះ អ្នក វិទ្យាសាស្ត្រ មិន បាន ជោគ ជ័យ ក្នុង ការ ស្វែង រក ភព ណា ដែល មា ន សមុទ្រ ដូច ភព ផែន ដី នោះ ទេ ។

សាស្ត្រាចារ្យ ផ្នែក រូប វិទ្យា នៅ សាកល វិទ្យាល័យ Montreal លោក Björn Benneke បាន ពន្យល់ ថា ៖ « កា ល ពី មុន យើង ធ្លាប់ គិត ថា ភព ដែល មាន ទំហំ ធំ ជាង ផែន ដី បន្តិច ផ្សំ ឡើង ដោយ ដែក និង ថ្ម ធំ ៗ ដូច ជា ភព ផែ ន ដី ។ នោះ ហើយ ជា មូល ហេតុ ដែល យើង ហៅ ពួក វា ថា ផែន ដី ធំ (super-Earths)»។

យ៉ាង ណា មិញ លោក Benneke បាន បន្ត ថា ៖ « ឥឡូវ នេះ យើង បាន បង្ហាញ ថា ទាំង ភព Kepler-138 c និង Kepler-138 d មាន ភាព ខុស គ្នា ខ្លាំង នៅ ក្នុង ធម្មជាតិ ហើយ ប្រភាគ ធំ នៃ បរិមាណ ទាំង មូល របស់ ភព ទំនង ជា ផ្សំ ឡើង ពី ទឹក ។

គួរ កត់ សម្គាល់ ថា ភព Kepler-138 c និង Kepler-138 d មាន បរិមាណ ធំ ជាង ផែន ដី ៣ ដង និង ធ្ងន់ ជាង ផែន ដី២ ដង ប៉ុន្តែ ភព ទាំង ២ មាន ដង់ស៊ីតេ ទាប ជាង ផែនដី ខ្លាំង ។ ក្រុម អ្នក ស្រាវជ្រាវ មាន ការ ភ្ញាក់ ផ្អើល ចំពោះ របក គំហើញ នេះ ដោយ សារ តែ ភព ភាគ ច្រើនដែល មាន ទំហំ ធំ ជាង ផែនដី បន្តិច មាន លក្ខណៈ ជា ភ ពសិលា ។

ទោះ ជា យ៉ាង ណា ក៏ ដោយ លក្ខខណ្ឌ នៃ ភព Exoplanet ទាំង ២ ដដែល មិន អំណោយ ផល ដល់ ជីវិត នោះទេ សូម្បី តែ ចម្ងាយ ពី ភព ផែនដី ក៏ មិន អាច ឱ្យ មនុស្ស ទៅ ដល់ដែរ ។ លោក ស្រី Piaulet ដែល ដឹក នាំ ការ ស្រាវ ជ្រាវ បាន ពន្យល់ ប្រាប់ ថា ទាំង ភព Kepler-138 c និង Kepler-138 d មិន ស្ថិត នៅ ក្នុង លំហ ដែល អា ច រស់ នៅ បាន ។

លោក ស្រី Piaulet បាន គូស បញ្ជាក់ យ៉ាង ដូច្នេះ ថា ៖ « សីតុណ្ហភាព នៅ ក្នុង បរិយាកាស របស់ ភព Kepler-138 និង Kepler-138 d ទំនង ជា ខ្ពស់ ជាង ចំណុច រំពុះ នៃ ទឹក ហើយ យើង រំពឹង ថា នឹង មាន បរិយាកាស ក្រាស់ ពេញ ដោយ ចំហាយ ទឹក នៅ លើ ភព ទាំង នេះ ៕ ដោយ៖ ហួន ឌីណា

ads banner