លោកស្រី អែនជែលីណា ចូលី នឹងចាកចេញពីទីភ្នាក់ងាជនភៀសខ្លួនអង្គការសហប្រជាជាតិ បន្ទាប់ពីបម្រើការងារអរស់រយៈពេលជាង ២០ ឆ្នាំ
អ.ស.ប៖ អង្គការសហប្រជាជាតិ(អ.ស.ប)បាននិយាយកាលពីថ្ងៃសុក្រនេះ ថា តារាសម្តែងស្រីហូលីវូដ លោកស្រី អេជែលីណាចូលី(Angelina Jolie )នឹងលាលែង ពីតួនាទីជាបេសកជនពិសេស របស់ទីភ្នាក់ងារ ជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) ប៉ុន្តែលោកស្រី នឹងនៅតែបំពេញតួនាទីជាសកម្មជនមនុស្សធម៌ដដែល។
អ្នកស្រី Jolie បានបំពេញការងារនៅតាម ទីកន្លែងផ្សេងៗ អស់ជាងរយៈពេល ២១ឆ្នាំ ជាមួយអង្គការសហប្រជាជាតិ UNHCR បាននិយាយថា ទោះ បីជា លោកស្រីចេញ ពីUNHCRក៏ដោយ ក៏លោកស្រី នៅតែបន្តធ្វើការជាមួយជនភៀសខ្លួន នៅខាងក្រៅស្ថាប័នសកល។
លោកស្រីបានលើកឡើងថា ៖ «ខ្ញុំនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដោយប្រើប្រាស់អំណាចរបស់ខ្ញុំ ក្នុងការគាំទ្រជនភៀសខ្លួនខ្លួន។ បន្ទា ប់ពីរយៈពេល ២០ ឆ្នាំ ធ្វើការនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ខ្ញុំមានអារម្មណ៍ថាវាដល់ពេលហើយដែលខ្ញុំត្រូវធ្វើកិច្ចការផ្សេង ដោយចូលរួមដោយផ្ទាល់ជាមួយជនភៀសខ្លួន រួមជាមួយអង្គការក្នុងស្រុក និងគាំទ្រការបញ្ចេញមតិរបស់ពួកគេ ស ម្រាប់ស្វែងរកដំណោះស្រាយ»។
ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុក ជនភៀសខ្លួន លោក Filippo Grandi បានធ្វើសេចក្តីថ្លែងអំណរគុណដល់លោកស្រីចំពោះសេវាកម្ម ការប្តេជ្ញាចិត្ត ដែលលោកស្រីបានបានធ្វើសម្រាប់ជួយសង្គ្រោះដល់ជនភៀសខ្លួន និងប្រជាជនដែលត្រូវបានគេបង្ខំឱ្យភៀសខ្លួន ។
ថ្មីៗនេះអង្គការប្រជាជាតិបានប៉ាន់ប្រមាណនៅក្នុងរយៈពេលលប៉ុន្មានឆ្នាំនេះថា មានមនុស្សរាប់រយលាននាក់នៅលើពិភពលោ ក ដែលត្រូវបានគេបង្ខំឱ្យចាកចេញពីលំនៅឋាន និងជម្លៀសចេញពីតំបន់ដែលខ្លួនរស់នៅដោយសារអំពើហិង្សា និងកា រធ្វើទុក្ខបុកម្នេញពីសង្គ្រាម៕ ដោយ៖ ឡេង អារីតា