សម្តីមាសរបស់ឪពុកកីឡាករបាល់ទាត់បារាំងដ៏ឆ្នើមលោក Mbappe

អត្ថបទដោយ៖
AMS OneMinute

“ដំបូងឡើយ ខ្ញុំចង់ឱ្យកូនប្រុសខ្ញុំចូលលេងក្នុងក្រុម Cameroon ប៉ុន្តែសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់ Cameroon ទារលុយសំណូកមួយចំនួនធំដែលខ្ញុំពុំមានលទ្ធភាពបង់ ខណៈបារាំងពុំមានគិតថ្លៃអ្វីទាំងអស់។”

ឥឡូវនេះយើងមើលឃើញពីផលប៉ះពាល់នៃអំពើពុករលួយមកកាន់អាហ្រ្វិកថាយ៉ាងណាហើយ! សាកស្រមៃមើលថាអាហ្វ្រិកនឹងមានកីឡាករឆ្នើមប៉ុន្មាននាក់ ប្រសិនបើពួកគេមិនត្រូវបានទារឱ្យបង់ប្រាក់សំណូកមួយចំនួនធំ មុននឹងត្រូវបានជ្រើសរើសឱ្យចូលលេងក្នុងក្រុម។ ខ្ញុំពិតជាមានអារម្មណ៍អាម៉ាស់ណាស់!

កុំបន្ទោសកីឡាករដែលមានដើមកំណើតអាហ្រ្វិកណាម្នាក់ដែលលេងតំណាងឱ្យអឺរ៉ុប។ ជាក់ស្ដែង កីឡាករ Embolo ត្រូវបានទារលុយសំណូក ដែលគាត់ពុំមានលទ្ធភាពបង់។ ដូច្នេះគាត់ងាកទៅលេងតំណាងឱ្យប្រទេសស្វីសវិញ ហើយរកគ្រាប់បាល់ឱ្យស្វីសក្នុងការប្រកួតជាមួយ Cameroon។ ប្រជាជនអាហ្វ្រិកចេញមកស្ដីបន្ទោស Embolo ដែលគ្មានលុយបង់ថ្លៃសំណូក!

ខ្ញុំជឿជាក់ថា បើ Ronaldo និង Messi មានសញ្ជាតិនីហ្សេរីយ៉ាវិញ ពួកគេនឹងមិនត្រូវបានជ្រើសរើសឱ្យចូលលេងតំណាងនីហ្សេរីយ៉ាឡើយ។

អាហ្វ្រិកបានបាត់បង់កីឡាករដ៏ឆ្នើមជាច្រើនរូប ដោយសារតែអំពើពុករលួយ។ ដរាបណាអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់នៅតែមាន ដរាបនោះប្រទេសអាហ្រ្វិកនឹងគ្មានថ្ងៃឈ្នះពានជើងឯកបាល់ទាត់ពិភពលោកឡើយ។

📚https://www.facebook.com/100063628026091/posts/pfbid02yMj5cD3BAkHfjyQyL3XQdfG9gU5FsUwMoiu1bsJUchGDHE6UKKKtVwswaL3ShQYXl/?mibextid=cr9u03

#ams1minute

ads banner