លោក រ៉ម រេីន អតីតតារាចម្រៀងទសវត្ស៨០ និងជាម្ចាស់ បទ ចម្ប៉ា ប៉ោយប៉ែត បានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ

អត្ថបទដោយ៖
AMS OneMinute

លោក រ៉ម រេីន អតីតតារាចម្រៀងទសវត្ស៨០ និងជាម្ចាស់ បទ ចម្ប៉ា ប៉ោយប៉ែត បានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយជំងឺបេះដូង កាលពីថ្ងៃសៅរ៍ទី ១៧ ធ្នូ ២០២២ នៅសហរដ្ឋអាមេរិច ត្រូវ និងថ្ងៃ អាទិត្យ ទី ១៨ ធ្នូ ២០២២ វេលាម៉ោង ៤ រសៀល ម៉ោងនៅប្រទេសកម្ពុជា។

លោក​ រ៉ម​ រេីន​ ជា​អតីត​តារា​ចម្រៀង​ដ៏ល្បី​ល្បាញ
ក្នុងទសវត្ស៨០​ និង៩០​។​ លោកមានស្រុកកំណេីតនាទឹកដីខេត្តបាត់ដំបង​ធ្លាប់ជាដៃគូចម្រៀងដ៏ជិតស្និទ្ធជាមួយលោកស្រី​ ឡឹម​ វណ្ណារី​ , លោកស្រី​ ឆោម​ ឆវិន​ , លោកស្រី​ សុខ​ សុខុម ជាដេីម។

លោក រ៉ម​ រេីន​ ជា​អ្នកសិល្បៈ​ដ៏ឆ្នើម​មួយរូប​ ពហុជំនាញ​ ច្រៀង​សម័យ​ ច្រៀង​បុរាណ​ ច្រៀង​ប្រពៃណី​ ច្រៀង​ចាប៉ី​ អាយ៉ៃ​ ចេះលេង​ឧបករណ៍​ភ្លេង​ជាច្រើន​ទៀត។

📚 https://www.facebook.com/100063628026091/posts/pfbid02Sm4Z2rbVATcbRQPT6VaTWyRqrtTz1rbxj9CxRQKwK6dwsWzyn7S29YfdzfNMdecil/?mibextid=cr9u03

#ams1minute

ads banner