ព្រះមហាក្សត្រយាងសម្ពោធមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណាព្រះមហាក្សត្រ សីហមុនី» (Video Inside)
អត្ថបទដោយ៖
Apsara Net
មណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណាព្រះមហាក្សត្រ សីហមុនី» នៅក្នុងខេត្តសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រខ្មែរ។ ព្រះរាជពិធីសម្ពោធនេះ បានធ្វើនៅថ្ងៃទី១៨ធ្នូឆ្នាំ២០២២ ស្ថិតក្នុងភូមិគោកបេង, សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យរីករាយក្រៃលែង ដែលបានយាងមកចូលរួមសម្ពោធមណ្ឌលព្រះកម្មដ្ឋាន នេះដែលជាព្រះសមិទ្ធផលថ្មី រៀបចំកសាង ដោយសម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងមហាពុទ្ធបរិស័ទទាំងឡាយ ដែលមានសទ្ធាជ្រះថ្លា។
មណ្ឌលព្រះកម្មដ្ឋានទំហំសរុបចំនួន ១ពាន់៤ម៉ែត្រក្រឡា នឹងផ្តល់ការបម្រើដល់វិស័យ ពុទ្ធសាសនា និងសង្គមជាតិទាំងមូល ស្របតាមមាគ៌ានយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។