ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការប្រកបរបរចិញ្ចឹមជីវិតនានា នឹងទទួលបានជោគជ័យ ប្រាក់កាសហូរចូលមិនដាច់។ ម្យ៉ាងទៀត រាសីថ្ងៃនេះជួយទប់ស្កាត់ការច្រណែន និងការសង្ស័យទៀតផង។ ក្នុងទំនាក់ទំនងគ្រួសារ ភាពសុខដុមនឹងកើតមាន ហើយរៀនទទួលយកនូវអ្វីដែលខ្លួនមាន។ សូមធ្វើយ៉ាងណាឲ្យប្រាកដថា ដៃគូរបស់អ្នកគ្មានហេតុផលណាមួយ ដើម្បីចាកចេញ។ ចំពោះសុខភាព លោកអ្នកអាចមានកំលាំងចុះខ្សោយខ្លាំង។ ក្រៅពីនេះ សូមមានចិត្តស្ងប់ ហើយព្យាយាមឆ្លើយតបជាមួយនឹងស្ថានភាពដោយហេតុផល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ី ជួញដូរ ហាក់មិនទាន់ទទួលបានផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចមានមនុស្សច្រណែន ឬដែលមិនជួយគាំទ្រកិច្ចការ ងាររបស់អ្នកទេ។ ក្នុងពេលនេះ សូមលោកអ្នកកុំទាន់ចំណាយពេលវេលា និងដើមទុនច្រើន ពេក។ ពិនិត្យមើលស្ថានការណ៍ដែលកំពុងកើតឡើង ហើយព្យាយាមសម្របទើបមិនជា ខាងបង់។ ដោយឡែក ចូរត្រៀមខ្លួនឆ្លើយតបចំពោះភាពអសម្មនៃដំណើរការងារ ប៉ុន្តៃសូមកុំបាក់ទឹកចិត្ត ពីព្រោះស្ថានភាពនេះនឹងផ្លាស់ប្តូរជាល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងដែលមិននឹកស្មានដល់ពីមនុស្សវ័យចំណាស់។​ ចំណែកមុខរបរ ការងារតូចធំ នឹងទទួលបាលជោគជ័យ និងផលលាភជាទីគាប់ចិត្ត ដូច្នេះចុរកុំបារម្ភអ្វីឡើយ។ កាលទេសខ្លះ ដែលអ្នកទទួលអារម្មណ៍ពិបាកក្នុងការដោះស្រាយលើមុខរបរការងារ ចូរកុំភ្លេចសុំជំនួយពីមិត្តរួមការងារ ពីព្រោះថ្ងៃនេះ មិត្តទាំងនោះនឹងឈរជាជំនួយរាលការងារតូចធំ។ ថ្ងៃនេះក៏ជាពេលដែល មានអំណោយផលល្អប្រសើរក្នុងទំនាក់ទំនង ដូច្នេះមិនចាំបាច់ត្រូវរងចាំពេលបន្តទៅទៀត ទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានឳកាសច្រើនដើម្បីទទួលផលល្អពីការងារ និងមុខជំនួញ។ សូមអ្នកជៀសវាងការជជែកវែកញែក ឬសូម្បីទទួលការណែនាំពីមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកខ្លាចការលួចបន្លំ ឬនិយាយពាក្យបញ្ចើចបញ្ចើរ ចូររៀនបែងចែកការពិត និងពាក្យមិនពិត​។ អ្នកអាចមានបញ្ហាមាត់ធំមាត់តូចជាមួយកូន ដូច្នេះចូរអត់ធ្មត់ ហើយអនុគ្រោះ។ ក្រៅពីនេះ សូមមើលថែសុខភាពរបស់ខ្លួន រកពេលវេលាសម្រាក អោយបានគ្រប់គ្រាន់ទើបប្រសើរទាំងសុខភាព និងការងារ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីរបស់អ្នកផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រំភើបរីករាយ ចំពោះការផ្លាស់ប្តូរល្អៗ ដែលកំពុងខិតមករកលោកអ្នក។ ថ្ងៃនេះចូរដើរសំដៅ ទៅរកគោលដៅដែលអ្នកបានគូសវាស ពីព្រោះទាំងនោះជាជោគជ័យ។ ទោះយ៉ាងណាកុំទុកចិត្តនឹងអារម្មណ៍ខ្លួនហួស រហូតភ្លេចការពាររាល់ការបោកបញ្ឆោតពីខាងក្រៅ។ ចំពោះលោកអ្នក ដែលមានបំណងចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបានដោយល្អប្រសើរ និងមិនជួយការខាត បង់ទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះប្រសិនបើអ្នកប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីយកតំណែងជាមេដឹកនាំ ចូរកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលជោគជ័យ។ អ្នកអាចទទួលបានអារម្មណ៍ខកចិត្តចំពោះគោលដៅ និងកិច្ចការដែលបានធ្វើ ប៉ុន្តែកុំបាក់ទឹកចិត្ត ព្រោះនេះជាស្ថានភាពបណ្តោះអាសន្ន។ ក្រៅពីនេះ ចំពោះកិច្ចទំនាក់ទំនងក្នុងក្រៅតូចធំ គឺ អាចធ្វើទៅបានដោយគ្មានជំទាស់នោះទេ។ អ្នកក៏អាចធ្វើការចុះកិច្ចសន្យា ឬចំណាយដើម ទុនជាលុយកាក់ និងពេលវេលាដោយគ្មានផលរំខាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានថាមពលខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងបញ្ឈប់បញ្ហាគ្រប់យ៉ាង។​ ចូរព្យាយាមធ្វើការឲ្យអស់ពីសមត្ថភាព។  ទោះយ៉ាងណាអ្នកអាចទទួលបានការខកចិត្ត ដូច្នេះអ្នកមិនគួរពឹងផ្អែកទាំងស្រុងលើសំណាងទេ។ ក្នុង រយៈពេលនេះ លោកអ្នកមិនគួរចែករំលែកការទទួលខុសត្រូវរបស់ខ្លួនទៅអោយអ្នកដទៃទេ ពីព្រោះអ្នកអាចជួបការលំបាក ឬការខាតបង់ដោយសារការប្រើប្រាស់ពេលវេលាមិនត្រឹម ត្រូវ។ ក្រៅពីនេះ លោកអ្នកនឹងងាយយល់ដឹងពីបញ្ហា ហើយដោះស្រាយបានដោយសន្តិវិធី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ប៉ុន្តែចូរទំលាក់ចោលការងារខ្លះចេញ ដើម្បីឲ្យអ្នកមានលទ្ធភាពផ្តោតទៅលើការងារណាមួយឲ្យប្រាកដ ហើយនឹងអាចទទួលផលកាន់តែប្រសើរ។ កុំចំណាយពេលធ្វើការងារដែលមិនសក្តិសម គឺគួរជ្រើសរើសការងាតិច ទទួលខុស ត្រូវអោយបានល្អល្អិតល្អន់ ហើយបោះចោលការងារទាំងឡាយណាដែលត្រឹមតែស្ថិតក្នុង សេចក្តីស្រមៃ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទំនុកចិត្តលើខ្លួនណាស់​ ហើយនេះជាហេតុផល ដែលជួយអ្នកឲ្យសម្រេចបានផ្លែផ្កាក្នុងមុខរបរ និងការងារ។ អ្នកអាចមានលទ្ធភាព ដើម្បីដោះស្រាយស្ថានភាពច្របូកច្របល់បាន។ ប្រសិនបើអ្នកទទួលបានឳកាស ដើម្បីកែប្រែកំហុសពីអតីត ចូរធ្វើវាភ្លាម ពីព្រោះឳកាសបែបនោះមិនងាយមាននោះទេ។ 

 ដោយឡែក សូមលោកអ្នកមានការអត់ធ្មត់ ហើយអនុគ្រោះនៅក្នុងទំនាក់ទំនង។ ក្នុងពេល នេះការវែកញែករកហេតុផល មិនសូវជាមានប្រយោជន៍អ្វីនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែរ។ អ្នកនឹងទទួលបានដំណឹងល្អ ចូរត្រៀមទទួលទទួលយកវាចុះ។ ថ្ងៃនេះបើអ្នកគិតចង់ធ្វើអ្វីហើយ ចូរកុំឈប់កណ្តាលផ្លូវ ដើរទៅមុខ ទោះបីជួបផលរំខានអ្វីក៏ដោយ។  សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច កុំនិយាយអ្វីដែលមិនចាំបាច់។ ចូររក្សាគំនិត កុំចំណាយលើការងារឥតប្រយោជន៍។ ក្រៅពីនេះ បើសិន ជាអាចគួរចំណាយពេលវេលាដើម្បីដកស្រង់បទពិសោធន៍ថ្មី ឬចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីបង្កើនកិច្ចទំនាក់ទំនងផង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកនឹងមានភាពរីកចម្រើនដោយសុវត្ថិភាព។ លោកអ្នកនឹងទទួលបានអារម្មណ៍សុខដុម ហើយពេញលេញ។ ប្រសិនបើអ្នកខ្វះទំនុកចិត្តសម្រាប់អនាគត ចូរគ្រប់គ្រងឳកាសពង្រឹងជំហរជាមុន។​ ក្នុងពេល ស្របគ្នានេះសូមលោកអ្នកព្យាយាមបង្កើនកិច្ចទំនាក់ទំនង។ បោះបង់ចោលការសង្ស័យ ដែលមិនចាំបាច់។ លើសពីនេះ ប្រសិនបើអាចសូមធ្វើទំនាក់ទំនង ឬសហការការងារជាមួយ ដៃគូអោយបានច្រើន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកមិនគួរចំណាយគំនិត និងកំលាំងទៅគិតគូរការងារ និងជំនួញថ្មីឡើយ ព្រោះលទ្ធផលដែលទទួលបានតិច មិនស្មើនឹងទុនដែលអ្នកដាក់ចេញនោះទេ។ សូមរស់នៅថ្ងៃនេះរបៀបធម្មតា ស្ងប់ស្ងៀម និងអធ្យាស្រ័យខ្ពស់។ កុំខ្វល់នឹងរឿងតូចតាច ឬជម្លោះ ពីព្រោះលោកអ្នកនឹងទទួលបានភាពស្មុគ្រស្មាញបន្ថែមប៉ុណ្ណោះ។ ពន្យាពេលប៉ុនប៉ងធ្វើពិធីនានាសិន ហើយរងចាំពេលល្អ សិមចាប់ផ្តើមជាថ្មី។ ក្រៅពីនេះ លោកអ្នកនៅតែអាចមានលទ្ធភាពការពារគោលដៅ និងផ្នត់គំនិតរបស់ខ្លួនយ៉ាង ត្រឹមត្រូវ។

ចំណាំៈឆ្នាំទាំង៦ ជូត ខាល រោង មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផល ដល់ការដោះស្រាយបញ្ហា ការប្រជុំពិភាក្សាគោលដៅ និងការធ្វើការងារជាក្រុម។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner