គ្រាន់តែជិះម៉ូតូប៉ះគ្នាបន្តិចសោះ ខ្មាន់កាំភ្លេីងបាញ់បុរសម្នាក់ចំនួន ១គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ រួចគេចខ្លួនបាត់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លេីងបាញ់ចំនួន ១គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ ហេីយត្រូវពលរដ្ឋល្អដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សុី បន្ទាប់ពីជិះម៉ូតូប៉ះគ្នាបន្តិចបន្ទួចកាលវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់របងវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនដៃដល់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរបញ្ច្រាស់គ្នាពីជើងទៅត្បូង និងបានទាក់ដៃចង្កូតគ្នាតែមិនបណ្ដាលឲ្យដួលនោះទេ ស្រាប់តែជនដៃដល់ដកកាំភ្លើងបាញ់ ១គ្រាប់ចំលើដោះធ្លាយមកខាងក្រោយស្មារងរបួសធ្ងន់ ចំណែកជនដៃដល់ក្រោយពីបាញ់រួចក៏ជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព ដោយឡែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងយកវត្ថុតាងសំបកកាទុះទុកស្រាវជ្រាវរកជនដៃដល់ចាប់មកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner