សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គនាយកសហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ លោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយក សហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។

សូមរំលឹកថា លោកបណ្ឌិត យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ក៏ធ្លាបមានជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោកបណ្ឌិត យុន យ៉ុង ហូ បានលើកឡើងថា ប្រវត្តិរូបរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្សព្វផ្សាយពេលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ នាំឱ្យមានការស្ញប់ស្ញែងខ្លាំងនៅទូទាំងពិភពលោក។ តាមរយៈប្រវត្តិរូបនោះ បានបង្ហាញថា សម្តេចតេជោ បានតស៊ូ និងជម្នះបញ្ហាយ៉ាងច្រើន ដើម្បីរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម នាំមកជូនប្រជាជននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

លោក យុន យ៉ុង ហូ ក៏បានថ្លែងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈរៀបចំឱ្យមានការបោះឆ្នោតយ៉ាងទៀងទាត់។ អគ្គនាយកអង្គការ UPF ក៏បានកោតសរសើរសម្តេចតេជោ លើការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតបញ្ចៀសការរាតត្បាតមេរោគនេះឆាប់រហ័ស។

លោកអគ្គនាយកអង្គការ UPF បានស្នើសុំនូវការផ្តល់ទស្សនទានមួយចំនួន ដើម្បីធ្វើឱ្យ UPF បានចូលរួមកាន់តែសំខាន់បន្ថែមទៀត ពាក់ព័ន្ធបញ្ហាសន្តិភាពនៅលើពិភពលោក។

ជាកិច្ចឆ្លើយតប ពាក់ព័ន្ធអង្គការ UPF សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទស្សនទានថា អង្គកានេះ គប្បីមានការជួបជុំជាមួយឥស្សរជនជាន់ខ្ពស់ និងអ្នកវាយតម្លៃនៃអង្គការផ្សេងៗលើបញ្ហាសន្តិភាពនេះ។ បន្ថែមពីលើនោះ កិច្ចពិភាក្សាលើបញ្ហាសន្តិភាពនេះ មិនត្រូវផ្តោតសំខាន់តែនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកទេ តែសម្រាប់ពិភពលោកទាំងមូល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner