ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីអំពើលួចមានស្ថានទំងន់ទោស (ជិះម៉ូតូឆក់ទូរស័ព្ទដៃជនបរទេស)
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ កាលពីថ្ងៃ ទី ១៩ ខែធ្នូ ឆ្នាំ២០២២ វេលា ម៉ោង ១៣:៥0នាទី នៅ ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ ភូមិ ២ សង្កាត់ ជយ័ជំនះ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានចុះឃាត់ខ្លួន ករណី អំពើលួច មានស្ថានទំងន់ទោស (ជិះម៉ូតូឆក់ទូរសព្ទ័ដៃជនបរទេស)។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើនេះ ទី១-ឈ្មោះ ម៉ម សកលហៅពៅ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សស្នាក់នៅ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឮស្សីកែវ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ អាន សុខទិត្យធិរាមហៅអានជូ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សទីលំនៅផ្ទះលេខ៨EoAផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់វត្ថុតាំង ដកហូតយកបានរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាក HONDA Beat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១IU-៣២៤៤ (ជាមធ្យោបាយសំរាប់ជនសង្ស័យ ជិះធ្វើសកម្មភាព)។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់នេះ កម្លាំងប៉ុស្តិ៍ បាននឹងកំពុងធ្វើកំណត់ហេតុ កសាង សំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ដើម្បីចាត់ទៅតាមនីតិវិធី៕ ដោយ៖ ឆៃហួត និងប៊ុធី