ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ទំនងនឹងបោះឆ្នោតលើបញ្ហា មីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ
អ.ស.ប៖ ក្រុមអ្នកការទូតបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ(អ.ស.ប)ទំនងជានឹងបោះឆ្នោតលើសេចក្តីព្រាងសម្រេចទាមទារឱ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សានៅមីយ៉ាន់ម៉ានាថ្ងៃពុធ ទី២១ ខែធ្នូនេះ និងជំរុញឱ្យរបបយោធាដោះលែងអ្នកទោស នយោបាយទាំងអស់ រួមទាំងលោកស្រី អ៊ុង សានស៊ូជី ផងដែរ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលបានឃើញសេចក្ដីព្រាងសម្រេច។
ការបោះឆ្នោតនេះអាចនឹងធ្វើឡើង នៅពេលក្រុមប្រឹក្សា ដែល មាន សមាជិកចំនួន ១៥ ប្រទេស មានការបែកបាក់គ្នាដ៏រ៉ាំរ៉ៃលើបញ្ហា នៅមីយ៉ាន់ម៉ា ដោយអ្នកការទូតនិយាយថា ចិន និងរុស្ស៊ី ទំនង ជានឹងការពាររបបយោធាពីសកម្មភាពឆ្លើយតបធ្ងន់ៗ។
ការចរចាលើសេចក្ដីសម្រេចដែលនឹងត្រូវបោះឆ្នោតអនុម័តនេះ បានចាប់ផ្តើមនៅក្នុងខែកញ្ញា ដោយមានអង់គ្លេសជាអ្នកព្រាង។
មាត្រាដំបូងនៃសេចក្ដីព្រាងនេះ បានជំរុញឱ្យមានការបញ្ចប់ ភ្លាមៗ ចំពោះការផ្ទេរអាវុធទៅមីយ៉ាន់ម៉ា ហើយគំរាមដាក់ទណ្ឌកម្មពី អ.ស.ប ប៉ុន្តែការគំរាមនោះត្រូវបានលុបចេញវិញ។
យ៉ាងណាមិញ ដើម្បីអនុម័ត សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខនេះ ត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួនប្រទេស ហើយរុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង ឬអង់គ្លេស ត្រូវតែ មិនបោះឆ្នោតវេតូ។
អ្នកការទូតរុស្ស៊ីបង្ហាញពីការព្រួយបារម្ភកាលពីថ្ងៃចន្ទថា ប្រសិនបើ សេចក្ដីសម្រេចមិនអាចទទួលយកបានសម្រាប់ក្រុមយោធា ពួក គេនឹងមិនសហការជាមួយនោះទេ ហើយក្រុមប្រឹក្សាសន្តិសុខ កំពុងធ្វើការលើបញ្ហានេះ។
ទោះយ៉ាងណាក៏ដោយ សេចក្តីព្រាងសម្រេចដែលរ៉យទ័របានឃើញ បានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះស្ថានភាពអាសន្ន ដែលក្រុមយោធាកំពុងបន្តដាក់ឡើងតាំងពីដណ្ដើមអំណាចឆ្នាំមុនមក និងដែលធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រជាជនមីយ៉ាន់ម៉ា។
សេចក្ដីព្រាងក៏ជំរុញផងដែរ ឱ្យមាន «សកម្មភាពជាក់ស្តែង និងជា បន្ទាន់» ដើម្បីអនុវត្តផែនការសន្តិភាពដែលបានព្រមព្រៀង ដោយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចេញការ អំពាវនាវ ឱ្យរក្សាដំណើរការប្រជាធិបតេយ្យ ហើយបន្តកិច្ចសន្ទនាប្រកបដោយ ការស្ថាបនា និងការផ្សះផ្សាស្របតាមឆន្ទៈ ក៏ដូចជាផលប្រយោជន៍ របស់ប្រជាជន។
គួរជ្រាបថា មីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរចាប់តាំងពី ក្រោម យោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី ពីអំណាចនៅខែកុម្ភៈឆ្នាំមុន ហើយចាប់ឃុំខ្លួនលោកស្រី និងមន្រ្តីៗ ផ្សេងទៀត។
រដ្ឋប្រហារបានបំផ្ទុះការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងធំ ក៏ ដូចបង្កឱ្យមានការបង្កើងកងទ័ពតស៊ូប្រឆាំងនឹងរបបយោធា។
ប៉ុន្តែរាល់ការប្រឆាំង រងនូវអំពើហិង្សាពីរដ្ឋាភិបាលបច្ចុប្បន្ន ដែល បានចាប់ខ្លួន និងប្រហារជីវិតអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាវាយប្រហារប្រដាប់អាវុធលើក្រុមអ្នកតស៊ូ ដែលរបបយោធា ចាត់ទុកថាខុសច្បាប់៕
ដោយ៖ហួន ឌីណា
ប្រភព៖ UN Security Council likely to vote Wednesday on Myanmar