ខេត្ត Fukushima និងខេត្ត Niigata នៅប្រទេសជប៉ុន រងការធ្លាក់ព្រិលដ៏ខ្លាំង ពុំធ្លាប់មាន

តូក្យូ៖ ការធ្លាក់ព្រិលដ៏ខ្លាំងដែលបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោង ត្រូវបានគេសង្កេតឃើញនៅក្នុងខេត្ត Fukushima ភាគឦសានប្រទេសជប៉ុន និងខេត្ត Niigata នៅលើឆ្នេរសមុទ្រជប៉ុន។

មន្ត្រីអាកាសធាតុកំពុងជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ដែលអាចកើតមាននៃព្រិល កកកុញ និងផ្លូវទឹកកក ចំពោះផ្នែកដឹកជញ្ជូនសាធារណៈ ក៏ដូចជា ការដាច់ចរន្តអគ្គិសនី និងការធ្លាក់ព្រិល។

ទីភ្នាក់ងារឧតុនិយមនិយាយថា ព្រិលកំពុងបន្តធ្លាក់នៅតំបន់ Tohoku និង Hokuriku។
គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃច័ន្ទ ទី២០ ខែធ្នូនេះ ព្រិលធ្លាក់នៅលើដីមានជម្រៅប្រហែល ២.៣ ម៉ែត្រនៅក្នុងភូមិ Ohkura ខេត្ត Yamagata និងជម្រៅជាង ១.៦ ម៉ែត្រនៅក្នុងទីក្រុង Uonuma នៃខេត្ត Niigata ។

ទីប្រជុំជន Tadami ក្នុងទីខេត្ត Fukushima បានបំបែកឯតទគ្គកម្ម ១១០សង់ទីម៉ែត្រ នៃព្រិលធ្លាក់ក្នុងរយៈពេល ២៤ ម៉ោង។ ទីក្រុង Nagaoka នៃខេត្ត Niigata មានព្រិលធ្លាក់ ៨៣សង់ទីម៉ែត្រក្នុងរយៈពេល ២៤ម៉ោង ដែលជាកំណត់ត្រាប្រចាំខែសម្រាប់ខែធ្នូ។
ទីភ្នាក់ងារនេះកំពុងជំរុញប្រជាជននៅ Niigata និង Fukushima ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ព្រិលត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់នៅលើឆ្នេរសមុទ្រជប៉ុនរវាងភាគខាងជើង និងខាងលិចរបស់ប្រទេស ក្នុងរយៈពេល ២៤ ម៉ោង រហូតដល់ថ្ងៃត្រង់ថ្ងៃអង្គារ ការធ្លាក់ព្រិលគឺរហូតដល់ ៧០ សង់ទីម៉ែត្រ ត្រូវបានព្យាករណ៍នៅ Niigata និង៥០ សង់ទីម៉ែត្រ នៅតំបន់ផ្សេងទៀត គឺHokuriku និង Tohoku ។

ប្រជាពលរដ្ឋជប៉ុនត្រូវបានណែនាំឲ្យបើកបរដោយប្រុងប្រយ័ត្ន និងចាត់វិធានការឱ្យបានគ្រប់គ្រាន់ រួមទាំងពិនិត្យព័ត៌មានចរាចរណ៍ ប្រសិនបើពួកគេត្រូវធ្វើដំណើរតាមរថយន្តនៅតំបន់ដែលមានព្រិលធ្លាក់ខ្លាំង។ អ្នកបើកបរប្រឈមមុខនឹងហានិភ័យខ្ពស់នៃការជាប់គាំង នៅក្នុងតំបន់បែបនេះ៕ ប្រភពពី NHK , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner