តម្លៃប្រេងសាំងបន្ដថយចុះ (Video Inside)
អត្ថបទដោយ៖
Apsara Net
តម្លៃប្រេងសាំង បានបន្ដថយចុះថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ។ នេះជាតម្លៃបន្ថយជាលើកទី៤ បន្តបន្ទាប់មកហើយ ក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាល ដើម្បីជួយទប់ទល់ជីវភាពប្រជាពលរដ្ឋ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ចាប់ពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន៤ពាន់៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានបន្ដថយចុះចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់៥០០រៀល ក្នុង១លីត្រ ដែលថយចុះចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។
រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។