ធនាគារពិភពលោកអនុម័តហិរញ្ញប្បទាន២៧៤លានដុល្លារជួយស្តារសេដ្ឋកិច្ចជាតិ (Video Inside)

ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទាន ២៧៤លានដុល្លារ សម្រាប់ជួយស្តារសេដ្ឋកិច្ច និងពង្រឹងភាពធន់របស់កម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank ដែលទទួលបាននៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២, ហិរញ្ញប្បទានចំនួន ២៧៤លានដុល្លារអាមេរិក គឺសម្រាប់ជួយដល់កម្ពុជា ក្នុងស្តារកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនានា។

World Bank បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា បានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ដក ៣.១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល៣០ឆ្នាំចុងក្រោយនេះ។

ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២.៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦ម៉ឺននាក់ឲ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ World Bank បានសរសេរថាប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធ ឲ្យបានរឹងមាំចាប់ពីពេលនេះទៅមុខទៀត។

ads banner