សម្តេចតេជោអញ្ជើញចូលរួមសម្ពោធផ្លូវថ្មីប្រវែង៤៣គីឡូភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ (Video Inside)
ផ្លូវតភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃព្រហស្បតិ៍នេះក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
ផ្លូវដែលនឹងសម្ពោធនេះ ត្រូវបានស្ថាបនា និងកែលំអឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ មន្ត្រីរដ្ឋាភិបាល បានថ្លែងថាផ្លូវ ដែលសម្ពោធស្អែកនេះ គឺជាផ្លូវពីរខ្សែ តភ្ជាប់គ្នា។ មួយខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬ ហៅថាវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជទេពវង្សនៃចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៧៨និង១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹង ហាវស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ, និងមួយខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោហ៊ុន សែន ដែលលាតសន្ធឹងបន្តពីរង្វង់មូលស្ទឹងហាវដល់ចំណុច ប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥និង៥៥០នៃចំណុចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។