សហរដ្ឋអាមេ៉រិក និងអាស៊ានដឹកនំាការធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាទ្រង់ទ្រាយធំជាលើកដំបូង

ថៃ៖ សហរដ្ឋអាមេ៉រិក និងប្រទេសទាំង១០នៅតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមការធ្វើសមយុទ្ធដែនសមុទ្រ ដែលជាផ្នែកមួយនៃការធ្វើសមយុទ្ធរួមគ្នា ដែលពង្រីកចូលសមុទ្រចិនខាងត្បូងដ៏ក្ដៅគគុក ។

សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងចំនួន៨គ្រឿង យន្តហោះចម្បាំង៤គ្រឿង និងទាហានជាង១ពាន់នាក់ ។
សមយុទ្ធដែនសមុទ្រអាស៊ាន-សហរដ្ឋអាមេ៉រិកលើកដំបូងនេះ មានរយៈពេល៥ ថ្ងៃ ដោយចាប់ផ្ដើមដំបូងនៅមូលដ្ឋានទាហានជើងទឹក Sattahip ប្រទេសថៃ និងបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី ។

សមយុទ្ធនេះធ្វើឡើងចំពេលដែលសហរដ្ឋអាមេ៉រិកបង្កើនការប្រឡូកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅចំពេលដែលមានភាពតានតឹងរវាងចិន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដែលផ្នែកមួយចំនួនត្រូវបានទាមទារដោយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ។

សមយុទ្ធនេះទៀតសោត ដឹកនាំដោយទាហានជើងទឹកសហរដ្ឋអាមេ៉រិក និងទាហានជើងទឹកថៃ ។ សមយុទ្ធនេះនឹងធ្វើឡើងចូលក្នុង «ដែនទឹកអន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានទាំងឈូងសមុទ្រថៃ និង សមុទ្រចិនខាងត្បូងផងដែរ‍» មុនពេលបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner