អ៊ីរ៉ង់ដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើននៅដែនសមុទ្រកាសព្យែន ដើម្បីត្រៀមធ្វើសមយុទ្ធ

អ៊ីរ៉ង់៖ កងទ័ពជើងទឹកអ៊ីរ៉ង់បានដាក់ពង្រាយនាវាចម្បាំង ដែលមានជើងទម្របាញ់មីស៊ីល និង ឧទ្ធម្ភាគចក្រជាច្រើន ដើម្បីដឹកនំាំការធ្វើសមយុទ្ធនៅក្នុងដែនសមុទ្រកាសព្យែន (Caspian Sea) នាដើមសប្តាហ៍នេះ ។

នៅកំឡុងពេលនៃការធ្វើសមយុទ្ធនេះ កម្លំាងយោធាអ៊ីរ៉ង់បានហ្វឹកហ្វឺនអំពីការអង្កេត និងស្ទាក់នាវារបស់សត្រូវ តាមរយៈការប្រើប្រាស់ឧបករណ៍ជំនាញ និងអាវុធជាដើម ។ ជាមួយគ្នានេះ ក្បួនទូកល្បាតល្បឿនលឿនមានបំពាក់ដោយគ្រាប់រ៉ុក្កែតរបស់ឆ្មាំការពារដែនសមុទ្រអ៊ីរ៉ង់ ក៏បានចូលរួមសមយុទ្ធជាមួយគ្នាផងដែរ ។

គួរបញ្ជាក់ថា សមយុទ្ធនេះដែរ ត្រូវបានដឹកនាំផ្ទាល់ដោយអគ្គមេបញ្ជាការនៃកងទ័ពជើងទឹកអ៊ីរ៉ង់លោកឧត្តមនាវីឯក ហូស្សេន ខាន់ហ្សាឌី ដែលនឹងបន្តរយៈពេល ០៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner