ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ក្រុមការងារនាំយកអណោយជូនជនចាស់ជរាម្នាក់នៅខណ្ឌដង្កោ ដែលកំពុងជួបការលំបាក
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកអំណោយ ជាសម្ភារ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់គ្រួសារលោកយាយ សៅ ប៉ៃ អាយុ៧២ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅពីរនាក់កូនស្រីឈ្មោះ សៅ សាវឿន មានមុខរបរជាអ្នកអនាម័យ នៅក្រុមហ៊ុន ស៊ិនទ្រី ដែលជួបការលំបាក និងខ្វះខាត ស្នាក់នៅ ផ្ទះជួល ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អំណោយដែលបានយកប្រគល់ជូនដល់លោកយាយ សៅ ប៉ៃ ខាងលេីរួមមាន ៖ ថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ មី ត្រីខ ទឹកស៊ីអីវ ទឹកត្រី ទឹកសុទ្ធ ទឹកដោះគោឆៅ ភេសជ្ជៈ សាច់ជ្រូកផាត់ ត្រីងៀត សាច់ក្រក សៀង ម៉ុង ភួយ កន្សែង និងសម្ភារមួយចំនួនទៀត៕ ដោយ ៖ ភារ៉ា និងប៊ុនធី




ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕