កិច្ចប្រជុំ ពិភាក្សាការចុះពិនិត្យ និងព្យាបាលជម្ងឺរ ជូន ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យ ស្ម័គ្រចឹត្ត ឯក ឧត្តម ហ៊ុន ម៉ានី

កំពត ៖ ឯកឧត្តម ឡេង ផល្លី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក នូរ ច័ន្ទដា អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស នាព្រឹកថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២២ នៅសាលាស្រុកបន្ទាយមាស បានដឹកនាំកិច្ចប្រជុំពិភាក្សាការចុះពិនិត្យ ទីតាំងកន្លែងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចន្លោះពី២០០០នាក់ ទៅ៣០០០នាក់ ដែលនឹងចាប់ផ្តើមពិនិត្យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខ។

អញ្ជើញចូលរួមនាព្រឹកនេះរួមមាន លោកស្នងការង លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែកការិយាល័យប្រជាពលរដ្ឋ ចំណុះសាលាខេត្តកំពត និងលោក លោកស្រីប្រធានការិយាល័យស្រុកប្រតិបត្តិក្នុងខេត្ត ផងដែរ ៕ Sila Sarin

ads banner