អ៊ីតាលីប្រឈមមុខនឹងរដូវវិស្សមកាលដ៏ក្តៅបំផុតក្នុងរយៈពេល ៥០ឆ្នាំ

រូម៖ ប្រទេសអ៊ីតាលី ត្រូវបានគេរំពឹងថា នឹងជួបរដូវវិស្សមកាលដ៏ក្តៅបំផុតរបស់ខ្លួនក្នុងរយៈពេលយ៉ាងតិច ៥០ឆ្នាំ ខណៈដែលវិបត្តិអាកាសធាតុមិនប្រក្រតីកាន់តែច្រើនក្នុងមួយឆ្នាំ ដែលពោរពេញទៅដោយគំរូអាកាសធាតុមិនធម្មតា។ នេះបើតាមការលើកឡើងរបស់អ្នកឧតុនិយម។

លោក Daniele Cat Berro មកពីសង្គមឧតុនិយមរបស់ប្រទេសអ៊ីតាលី បាននិយាយថា ចរន្តអាកាសធាតុក្តៅពីអាហ្វ្រិកខាងជើង កំពុងគ្របដណ្តប់លើផ្នែកជាច្រើននៃប្រទេសអ៊ីតាលី ដោយជំរុញឱ្យសីតុណ្ហភាពកើនឡើងខ្ពស់បំផុត។

តួយ៉ាង នៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីតាលី សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី ៥០ឆ្នាំមុន។ លោកបន្តថា សីតុណ្ហភាពខ្ពស់ប្រចាំថ្ងៃនឹងនៅតែក្តៅជាងកម្រិតធម្មតារហូតដល់ចុងឆ្នាំថ្មី ហើយថា បាតុភូតប្រឆាំងព្យុះស៊ីក្លូនមកពីអាហ្វ្រិកខាងជើងនេះ កំពុងបង្កើនសីតុណ្ហភាពដល់កម្រិតខ្ពស់។

វើតាមលោក Cat Berro ភាពធ្ងន់ធ្ងរនៃព្រឹត្តិការណ៍អាកាសធាតុត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុពិភពលោក និងថា ព្រឹត្តិការណ៍អាកាសធាតុដែលធ្លាប់កើតឡើងម្តងក្នុងមួយទសវត្សរ៍ ឥឡូវនេះកើតឡើងជារៀងរាល់ឆ្នាំ ទោះបីជាច្រើនដងក្នុងមួយឆ្នាំក៏ដោយ។ អ្វីៗនឹងមិនត្រលប់ទៅដូចពីមុនទេ… យើងត្រូវតែបង្កើតភាពស៊ាំនឹងការពិតថ្មីនេះ ហើយត្រៀមខ្លួន និងសម្របខ្លួនជាមួយវា៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner