វគ្គសុក្រឹត្យការ ថ្នាក់ដឹកនាំនគរបាលជំនាន់ទី២ ត្រូវបានបិទ បញ្ចប់
កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ខែធ្នូនេះ បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២។ពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ បណ្ឌិត្យសភានគរ បាល កម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលនេះបានចំនួនពីរ ជំនាន់រួច មកហើយ ដែលមានសិក្ខាសរុប ៣០៣នាក់ (នារី២១ នាក់)។ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្ដបើកវគ្គ បណ្ដុះបណ្ដាល ជំនាន់ទី៣បន្ដទៀត ដែលត្រូវចាប់ផ្ដើមនៅដើមខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។
ការដាក់ឱ្យដំណើរការ នៃវគ្គសិក្សាទាំងពីរជំនាន់នេះ បានឆ្លុះ បញ្ចាំងពីខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់ បណ្ឌិត្យ សភានគរបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយ អនុវត្តតាមកម្មវិធីកំណែទម្រង់របស់ខ្លួន និងផែនការ អនុវត្ត ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹង សមត្ថិភាព កងកម្លាំងនគរបាលជាតិ តាមរយៈការបណ្ដុះ បណ្ដាលដ៏ ត្រឹមត្រូវ ស្របតាមស្ដង់ដារ ដែលបានកំណត់ផងដែរ ៕
ដោយ៖រ៉ាវុធ

