ឆ្នាំ២០២២ ជាឆ្នាំដ៏អាក្រក់មួយសម្រាប់ការធ្វើដំណើរ តាម ទឹកសមុទ្រររបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

មីយ៉ាន់ម៉ា៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ១៨០ នាក់ ត្រូវ បានអង្គការសហប្រជាជាតិសន្មតថាបានបាត់បង់ជីវិតនៅលើទូក ក្នុងសមុទ្រ Andaman ក្រោយពេលបាត់ទំនាក់ទំនង ចាប់ ពីដើមខែធ្នូមកទល់ពេលនេះ ដែលធ្វើឱ្យឆ្នាំ២០២២ ក្លាយ ជាឆ្នាំដ៏គួរឱ្យភ័យខ្លាច សម្រាប់ជនភៀសខ្លួនដែលព្យាយាមរត់ ចេញពីជំរំបង់ក្លាដែស។

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់លាននាក់ត្រូវបានបង្ខំខ្លួនចាកចេញពីប្រទេសមីយ៉ាន់ម៉ាមករស់នៅក្នុងជជំរំរួមធំមួយនៅជាយប្រទេសបង់ក្លាដែស រួមទាំងរស់នៅជាមួយជនភៀសខ្លួនរាប់ម៉ឺន នាក់ដែលបានមករស់នៅចាប់តាំងពីឆ្នាំ២០១៧ ក្រោយមាន ការប្រើអំពើហិង្សាពីសំណាក់យោធាមីយ៉ាន់ម៉ាដោយសារពួកគេជាជនម៊ូស្លីម។

សូមបញ្ជាក់ឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាជាប្រទេសមួយ ដែលកាន់ សាសនាព្រះពុទ្ធជាធំដូចនិងប្រទេសក្នុងតំបន់ អាស៊ីមួយចំនួនផ្សេងដែល ប៉ុន្តែសម្រាប់ប្រទេសនេះគេមិន ទទួលស្គាល់អត្តសញ្ញាណអ៊ីស្លាមនោះទេ ដោយពួកគេត្រូវបាន ចាត់ទុកជាជនលាក់មុខអន្តោប្រវេសន៍ខុសច្បាប់។

អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់មានជន ជាតិរ៉ូហ៊ីងយ៉ា ជាង៩០០នាក់ត្រូវបានស្លាប់និងបាត់ខ្លួន នៅលើសមុទ្រ Andaman និងឈូងសមុទ្រ Bengal ក្នុងឆ្នាំ២០១៣ និងជាង៧០០នាក់ក្នុងឆ្នាំ២០១៤។


ការបាត់ខ្លួននៅក្នុងសមុទ្របានធ្វើឱ្យជនភៀសខ្លួនរ៉ុហ៊ីងយ៉ា ភ័យខ្លាចក្នុងការចាកចេញពីជំរំខ្លួនទៅកាន់ប្រទេសផ្សេងដើម្បីស្វែងរកសាច់ញាតិរបស់ខ្លួន និងចាប់ផ្តើមជីវិតថ្មីនៅទីនោះ។ លោក Baba Baloch អ្នកនាំពាក្យរបស់អង្គការ UNHCR បានលើកឡើងថា ចំនួនមនុស្សស្លាប់ក្នុងឆ្នាំ២០២២ បានកើនឡើងជិតដល់ចំនួនអ្នកស្លាប់មុនជំងឺរាតត្បាតកូវីដ១៩ ដោយមនុស្សជាច្រើនបានឆ្លងកាត់ដែនសមុទ្រដោយប្រថុយប្រថាន។

ក្នុងចំណោមជនភៀសខ្លួនទាំងអស់ លោក Sayedur Rahman អាយុ៣៨ឆ្នាំបានភៀសខ្លួនទៅកាន់ប្រទេស ម៉ាឡេស៊ីកាលពីឆ្នាំ២០១២ បានប្រាប់សារព័ត៌មាន Al Jazeera ថា លោកបានបាត់បង់ប្រពន្ធនិងកូនពីរនាក់ ដោយពួកគេបានធ្វើដំណើរតាមទូកជាមួយនឹងជនភៀសខ្លួនដទៃចេញពីប្រទេសមីយ៉ាន់ម៉ាសំដៅទៅកាន់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ២០១៧ កន្លងទៅ។ លោកបានបន្ថែមទៀតថា ជនភាគតិចរ៉ូហ៊ីងយ៉ាត្រូវបានគេទុកឱ្យស្លាប់នៅលើដែនគោក និងសមុទ្រស្ទើរគ្រប់ទីកន្លែង។

កាលពីដើមខែធ្នូកន្លងទៅនេះ មានទូកដាច់ដោយឡែកមួយ ដែលបានជាប់គាំងនៅលើមហាសមុទ្រអស់រយៈពេលពីរសប្តាហ៏ ពីឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា និងទូកមួយទៀតផ្ទុក មនុស្សជាង ១០០ នាក់ ស្ថិតនៅក្នុងដែនទឹកម៉ាឡេស៊ី។ ខណៈមានដំណឹងពីការបាត់បង់ជីវិតលើទូកនេះ ទូកខ្លះបាន ចុះចត និងត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។

កាលពីខែវិច្ឆកា កន្លងទៅនេះ ទូកពីរដែលផ្ទុកជនជាតិ ភាគតិចរ៉ូហ៊ីងយ៉ាជាង ២៣០ នាក់ បានចុះចតនៅច្រាំងសមុទ្រ Aceh ប្រទេសឥណ្ឌូនេស៊ី និង១៤០នាក់ទៀតបានជួយ សង្គ្រោះ ដោយកងទ័ពជើងទឹករបស់ប្រទេសស្រីលង្ការ ដែលទូកបានរសាត់អណ្តែតចេញពីឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសឥណ្ឌា៕
ដោយ៖ឡេង អារីតា
ប្រភពព័ត៌មាន៖
UN says 2022 among deadliest years for Rohingya at sea | Rohingya News | Al Jazeera

ads banner