នគរបាលរាជធានីភ្នំពេញ បេីកកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពី នាយ-នាយរងការិយាល័យ អធិការនគរបាល អធិការរងទទួលផែនការងារអន្តោប្រវេសន៍ និង នាយផ្នែកអន្តោប្រវេសន៍ទាំង១៤ខណ្ឌ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ តំណាងលោកស្នងការ បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ ដែលអង្គប្រជុំបានលើកឡើង ព្រមទាំងបានណែនាំឲ្យការិយាល័យជំនាញរៀបចំធ្វេីផែនការសម្រាប់អនុវត្តន៍បន្ត ដេីម្បីជៀសវាងការរាំងស្ទះដល់ការអនុវត្តការងារ ដេីម្បីអនុវត្តការងារទទួលបានលទ្ធផលល្អក្នុងពេលខាងមុខ។
លោកស្នងការរង ក៏បានកោតសរសេីរដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងល្អនាពេលកន្លងមក និងបានណែនាំដល់មន្ត្រីពាក់ព័ន្ធតាមការិយាល័យជំនាញ អធិការខណ្ឌ ឱ្យយកចិត្តទុកដាក់បន្ថែមដេីម្បីធ្វេីកិច្ចការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ ជីម ភារ៉ា



