ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ចំនួនជាង ៩០លានរៀល ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពថ្នាក់ឧត្តមសេនីយ៍ចំនួន ៣គ្រួសារ

ភ្នំពេញ ៖ នៅនាយកដ្ឋានកិច្ចការយោធា ស៊ីវីល ក្រសួងការពារជាតិ នាព្រឹកថ្ងៃអង្គារទី២៧ ធ្នូនេះ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បាននាំយក ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ចំនួនជាង ៩០លានរៀល ប្រគល់ជូនលោកជំទាវ និងក្រុមគ្រួសារសពចំនួន ៣គ្រួសារ ។

គ្រួសារសពទាំង ៣គ្រួសារ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមមាន គ្រួសារសព ឧត្តមសេនីយ៍ទោ ដួង ចោម ជានាយរងសេនាធិការ គ្រួសារសពឧត្តមសេនីយ៍ត្រី សូ វរៈ ជាស្នងការរង ស្នងការដ្ឋានភស្តុភារ និងគ្រួសារសព ឧត្តមសេនីយ៍ត្រី យ៉ុ គា ជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺន ដោយក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួនជាង ៣០លានរៀល ។

ឧត្តមសេនីយ៍ឯក សៅ សារឿន បានរំលឹកថា ថវិកាសម្រាប់ឧបត្ថម្ភក្នុងពិធីបុណ្យ សពនេះ គឺជាការគិតគូខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចពិជ័យសេនា ប្រមុខការពារជាតិ អគ្គមេបញ្ជាការ ដែលជានិច្ចជាកាល តែងបានគិតគូរ និង យកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ របស់ កម្លាំងនៃកងយោធពល ខេមរភូមិន្ទ ដើម្បីជាការលើកទឹកចិត្ត ដល់ញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារ ដែលធ្លាប់មានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិមាតុភូមិ និងភាពសុខសាន្តជូនប្រជាពលរដ្ឋរហូតប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner